ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បាឡែន​បុក​ហុង​ដា​ឌ្រីម​នៅ​ចំណុច​ផ្លូវ​បែក​ជា​បួន​បណ្តាល​ឱ្យ​បុរស​ម្នាក់​របួស​ធ្ងន់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​​ធ្ងន់​ដោយសារ​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​បើក​បុក​​​នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា៤​​​ ​លេខ​១១៣​កែង​និង​ផ្លូវ​លេខ​២៧៨ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​រង​របួស​​ធ្ងន់​ដោយសារ​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​បើក​បុក​​​នៅ​ត្រង់​ចំណុច​ផ្លូវបំបែក​ជា៤​​​ ​លេខ​១១៣​កែង​និង​ផ្លូវ​លេខ​២៧៨ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន ​​កាលពី​វេលា​ម៉ោង​១២​ និង​១៥​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ​កក្កដា។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C125 ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BV-៨២៨៧ ​តែ​ម្នាក់ឯង ​ដោយ​មាន​កាន់​ស្រាក់​បាយ​មួយ​ស្រាក់​ទំនងជា​យក​បាយ​ទៅ​ឱ្យប្រពន្ធ​លក់ដូរ​នៅ​ឯ​ផ្សា​​​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។​

លុះ​មក​ដល់​កន្លែង​កើតហេតុ​ជា​ចំណុច​ផ្លូវបំបែក​ជា​៤​នោះក៏​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កា​ម​រី​បា​ឡែ​ន​មួយ​គ្រឿង ព៌​ណ​ស្លែ ពាក់​ស្លាក​លេខ​ភ្នំពេញ​២Q-៦៦៣៨ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​​​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​មក​ដល់​​ក៏​បុក​ចំពាក់​កណ្តាល​ម៉ូតូបណ្តាល​ឱ្យ​​ដួល​ចូល​​ក្រោមរថ​យន្ត​​តែ​ម្តង តែសំណាងល្អ​បុរស​រង​គ្រោះ​ខ្ទាត​ចេញ​ឆ្ងាយ​ពី​រថយន្ត​​​។​

ក្រោយ​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ជា​អ្នកបើកបរ​រថយន្ត​បាន​ចុះ​មក​ជួយ​ធ្វើ​ចលនា​សង្គ្រោះ ​និង​លើក​បុរស​រង​គ្រោះ​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ​​​ មួយ​សន្ទុះ​ក្រោយ​មក​ត្រូវ​ក្រុម​គ្រួសារ​មក​ដឹក​តាម​ម៉ូតូ​ទៅ​កាន់​មន្ទីរ​ព្យាបាល​ភ្លាមៗដែរ៕
  ​