ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ពាក់ព័ន្ធ​រួម​គ្នា​សម្អាត កាយ​សំរាម​និង​កាក​សំណល់​ចេញ ពី​បឹង​ព្រែក​ទប់​អាង​ស្តុក​ទឹក​ស្អាត

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​ជន​មិន​ស្គាល់​មុខ​យក​សំរាម​ដ៏​ច្រើន​ទៅ​បោះចោល​ក្នុង​បឹង​ព្រែក​ទប់​ដែល​ជា​អាង​ស្តុក​ទឹកសាប​សម្រាប់​ផ្គត់ផ្គង់​ក្រុងព្រះសីហនុ​រួច​មក ក្រុម​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​ចុះ​ទៅ​ពិនិត្យ​មើល

ខេត្ត​ព្រះ​សីហ​នុ ៖ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជុំវិញ​ជន​មិន​ស្គាល់​មុខ​យក​សំរាម​ដ៏​ច្រើន​ទៅ​បោះចោល​ក្នុង​បឹង​ព្រែក​ទប់​ដែល​ជា​អាង​ស្តុក​ទឹកសាប​សម្រាប់​ផ្គត់ផ្គង់​ក្រុងព្រះសីហនុ​រួច​មក ក្រុម​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​បឹង​ព្រែក​ទប់​ស្ថិត​នៅ​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ កក្កដា ហើយ​បាន​ធ្វើការ​សម្អាត​ជា​បន្ទាន់​នៅ​ថ្ងៃ​ទី​២៥ កក្កដា ។

ប្រធាន​មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម​រួម​ជាមួយ​មន្ត្រី​រដ្ឋាករទឹក​ខេត្ត​ព្រះ​សីហ​នុ លោក​ប្រាក់ ប្រាកដ ឱ្យ​ដឹង​ថា ចំពោះ​ការ​ចាក់សំរាម​ចូល​ក្នុង​បឹង​ព្រែក​ទប់​នេះ​លោក​នឹង​ដាក់​កម្លាំង​តាម​ឃ្លាំមើល​ជា​ប្រចាំ​ដើម្បី​វែកមុខ​អ្នក​ដែល​លួច​ចាក់សំរាម​និង​កាក​សំណល់​ចូល​ទៅ​ក្នុង​បឹង​នេះ​។ លោក​ព្រមាន​ថា បើ​ចាប់​បាន​នឹង​ចាត់់ការ​ទៅ​តាម​ច្បាប់ ។

លោក​បន្ត​ថា ជាមួយ​គ្នា​នេះ ប្រសិនបើ​ប្រជាពលរដ្ឋ​ឬ​សមត្ថកិច្ច​ណាមួយ​ផ្តល់​ព័ត៌មាន​ឬ​ប្រាប់​ពី​ជន​ដែល​បាន​យក​សំរាម​មក​បោះចោល​នៅ​ក្នុង​ទឹក​បឹង​ព្រែក​ទប់​រហូត​ឈាន​ទៅ​ចាប់ខ្លួន​ជន​នោះ​បាន​លោក​នឹង​ផ្តល់​រង្វាន់ ។ ដោយសារ​តែ​បញ្ហា​សុខភាព​ជា​បញ្ហា​ចម្បង​របស់​មនុស្ស​ទូទៅ​នោះ ទើប​លោក​ពុំ​អាច​បណ្តែតបណ្តោយ​ឱ្យ​សំរាម​និង​កាក​សំណល់​នេះ​ត្រាំ​ទឹក​យូរ​តទៅ​ទៀត​ទេ ដោយ​លោក​បានឱ្យ​មន្ត្រី​របស់​លោក​ចុះ​ប្រមូល​សំរាម​ជា​បន្ទាន់​ទោះបី​ពុំ​បាន​ស្អាត​១០០%​យ៉ាងណា​ក្តី ។

ដោយឡែក លោក ជិន សា​រិ​ន អភិបាល​ក្រុងព្រះសីហនុ បាន​អំពាវនាវ​ដល់​អ្នក​មក​ស្ទូចត្រី ជា​ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់​បឹង​ព្រែក​ទប់ សូម​មេត្តា​កុំ​យក​សំរាម​មក​បោះចោល​ក្នុង​បឹង​នេះ ព្រោះ​បឹង​នេះ​ជា​ប្រភព​ទឹក​ដ៏​សំខាន់​របស់​ខេត្ត​ព្រះ​សីហ​នុ បើ​យើង​បំផ្លាញ​បរិស្ថាន​បឹង​នេះ ប្រៀប​បីដូច​ជា​យើង​កំពុង​បំផ្លាញ​ខ្លួនឯង​។

ប្រសិនបើ​នៅ​តែ​ល្មើស​លប​លួច​យក​សំរាម​មក​បោះចោល​យ៉ាង​អនាធិបតេយ្យ​បែប​នេះ​តទៅ​ទៀត​នោះ នៅ​ពេល​អាជ្ញាធរ​ចាប់​បាន​នឹង​ផាកពិន័យ​ចាប់ពី​៤​លាន​រៀល​ទៅ​៨​លាន​រៀល ហើយ​ក្នុង​ករណី​មិន​រាងចាល អាជ្ញាធរ​នឹង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ផ្ដន្ទាទោស​តាម​ច្បាប់​ដោយ​មិន​លើកលែង​ឲ្យ​ឡើយ។

សូមបញ្ជាក់ថា បឹង​ព្រែក​ទប់​អាង​ស្តុក​ទឹកសាប​សម្រាប់​ផ្គត់ផ្គង់​ក្រុងព្រះសីហនុ​ត្រូវ​គេ​ចាក់សំរាម​ចូល​ជះក្លិន​ស្អុយ​អសោចិ៍