ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​ចំណេញ កុំ !!

8 ឆ្នាំ មុន

អ្នករក​ទទួលទាន​ដែល​ហៅ​ថា ឈ្មួញ​… ទោះ​ឈ្មួញ​ណា​ក៏​ដូច​ឈ្មួញ​ណា​ដែរ តែងតែ​ចង់បាន​ចំណេញ​… ចំណេញ​តិច​… ចំណេញ​ច្រើន ឱ្យ​តែ​បាន​ចំណេញ ។ វា​ជា​រឿង​ធម្មតា​ទេ​… ព្រោះ​អ្នក​ណា​ក៏​ដោយ​… ចង់បាន​ចំណេញ​ដូច​តែ​គ្នា

អ្នករក​ទទួលទាន​ដែល​ហៅ​ថា ឈ្មួញ​… ទោះ​ឈ្មួញ​ណា​ក៏​ដូច​ឈ្មួញ​ណា​ដែរ តែងតែ​ចង់បាន​ចំណេញ​… ចំណេញ​តិច​… ចំណេញ​ច្រើន ឱ្យ​តែ​បាន​ចំណេញ ។ វា​ជា​រឿង​ធម្មតា​ទេ​… ព្រោះ​អ្នក​ណា​ក៏​ដោយ​… ចង់បាន​ចំណេញ​ដូច​តែ​គ្នា ។

បោះទុន​រកស៊ី​… គេ​សម្លឹង​មើលឃើញ​ចំណេញ​… បើ​មិន​ចំណេញ គ្មាន​អ្នក​ណា​យក​ប្រាក់​បោះទុន​ប្រមូល​យក​ខាត​ទេ​… មាន​តែ​ឆ្កួត !!

សេដ្ឋី​ឱ្យ​អា​ជ័យ​ចាំចំការ ការពារ​ផលដំណាំ​… ចង់​គោ​-​ក្របី​ចូល​ស៊ី​អី​ស៊ី​តាម​ចិត្ត​ចុះ​… ចង់​អ្នក​ណា​លួច​អី​លួច​ទៅ​… អា​ជ័យ​អត់​ខ្វល់​ទេ​… ព្រោះ​ចំការ​នៅ​ដដែល មាន​អ្នក​ណា​លួច​ចំការ ?

សង្គម​បង្កើត​ឱ្យ​មាន​ស្ថាប័ន​មេព្រៃ ដើម្បី​ឱ្យ​ជួយ​ការពារ​តំបន់​ព្រៃ​អភិរក្ស​ទូ​ទាំង​ប្រទេស ។ ចង់​អ្នក​ណា​កាប់​ឈើ​… កាប់​រាន​ព្រៃ​យក​ដី​… យក​អី​យក​ទៅ​… តំបន់​ព្រៃ​អភិរក្ស​នៅ​កន្លែង​ដដែល​… អញ​មាន​ខុស​អី ?

អ្នក​រកស៊ី​ធ្វើ​នយោបាយ ធ្វើ​បក្ស​ក៏​ដូច្នោះ​ដែរ​… វា​មិន​ដែល​គេ​ធ្វើ​ដើម្បី​ខាត​ទេ ! ធ្វើ​នយោបាយ​ដើម្បី​ចំណេញ​ចូលបក្ស​… ធ្វើ​បក្ស​ដើម្បី​ចំណេញ​ខាង​នយោបាយ​… ចង់​ខុសច្បាប់​… ខុស​អី​ខុស​ទៅ ឱ្យ​តែ​ចំណេញ​នយោបាយ !! បើ​ធ្វើ​នយោបាយ​មិន​រក​ចំណេញ​ឱ្យ​បក្ស​ទេ​… កុំ​ធ្វើ ! មើលចុះ​អ្នក​រកស៊ី​ធ្វើ​នយោបាយ​ខ្លះ ដោយសារ​មិន​ចេះ​ស្វែងរក​ចំណេញ ទើប​រលំរលាយ​… សូ​ម្បី​ឈ្មោះ​ក៏​គេ​ភ្លេច​អស់​ដែរ ។

ធ្វើ​បក្ស​… ធ្វើ​នយោបាយ​… ធ្វើ​អ្នកជំនួញ​… បើ​មិន​ចំណេញ​ទេ​… កុំ !!                
                                       អា​ឡេវ