ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរថៃ​ចេញ​មុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​បា.ញ់​កាំ​ជ្រួច​ធ្លាក់​ចូល​ដី​ខ្មែរ

8 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​ប្រហែល​១០​ព្រឹក​មិញ​នេះ​ ក្រោយ​ពី​ផ្ទុះ​រឿង​ថៃបា.ញ់​កាំ​ជ្រួច​ធ្លាក់​ចូល​ដី​ខ្មែរ​ អាជ្ញា​ធរថៃ​ ​(​ទាហាន​ឈុត​ខ្មៅ​)

ខេត្ត​បាត់​ដំបង​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា កាល​ពី​វេលា​ម៉ោង​ប្រហែល​១០​ព្រឹក​មិញ​នេះ​ ក្រោយ​ពី​ផ្ទុះ​រឿង​ថៃបាញ់​កាំ​ជ្រួច​ធ្លាក់​ចូល​ដី​ខ្មែរ​ អាជ្ញា​ធរថៃ​ ​(​ទាហាន​ឈុត​ខ្មៅ​)បាន​ចូល​​មក​ចរ​ចា​ជាមួយ​ប៉ូលិស​ព្រំ​ដែន​ខ្មែរដែល​ឈរ​ជើង​​នៅ​ក្បែរ​តំបន់​កើត​ហេតុ​ ដោយ​ភាគី​ថៃ​សុំ​សង​សំណង​​​ការ​ខូច​ខាតដោយ​សារ​ការ​បាញ់​កាំ​ជ្រួច​មក​ភាគី​កម្ពុជា​វិញ។

គួររំលឹក​ផង​ដែរ​ថា ​ប្រជាពលរដ្ឋ​ថៃ​បាន​បាញ់​កាំជ្រួច​ធំ​ៗ​ចេញពី​ភូមិ​ចាក់​សាន់​ថ្មី ឃុំ​ខ្ល​ង​កៃ​ខឿន ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​ដែល​មាន​ចម្ងាយ​ពី​ព្រំដែន​ប្រហែល​ជាង​១​គីឡូម៉ែត្រ​ហោះ​ចូល​មក​ដី​ខ្មែរ​ដែល​មាន​ជម្រៅ​៣០០​ទៅ​៦០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ទួល​ខ្ពស់ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក បណ្តាល​ឱ្យ​ធ្លាក់​ត្រូវ​ដំបូល និង​ជញ្ជាំង​ផ្ទះ អ្នកស្រុក​ធ្លុះធ្លាយ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ​។

ការ​បាញ់​កាំជ្រួច​នេះ​ត្រូវ​បាន​ខាង​ភាគី​ថៃ​ឱ្យ​ដឹង​ថា ​​គេ​ធ្វើ​ឡើង​ក្នុង​ពិធីបួងសួង​សុំ​ទឹកភ្លៀង គឺ​បាញ់​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​៥​ដល់ទី​៧ កក្កដា៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព