ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិ​ភូ​​អគ្គនាយក​ដ្ឋាន​​ពន្ធដារ​​ចុះ​សួរ​សុខ​ទុក្ខ​ និង​ចង​សម្ព័ន្ធ​មេត្រី​ភាព​​ជាមួយ​​បញ្ជា​ការ​ដ្ឋាន​រថក្រោះ​​នៅ​ខេត្ត​​បាត់​ដំបង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេ​​ញ ៖ ​ក្នុង​នាម​​លោក​​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិ​បាល​ទទួល​បន្ទុក​​ជា​អគ្គនាយក​​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​​នៃ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី​០៧ ​កក្កដា ​២០១៥ លោក​​ហេង សុខ​ណា​ង អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​​ពន្ធដារ​ បាន​ដឹក​នាំ​គ​ណៈ​​ប្រតិភូ​ចុះ​សួរសុខទុក្ខ​ និង​ពិភាក្សា​ការងារ​ជាមួយ​​លោក​ឧត្តមសេនីយ៍ទោ ពៅ ស៊ីថា នាយសេនាធិការ​រង ​និង​ជា​មេបញ្ជា​

រាជធានី​ភ្នំពេ​​ញ ៖ ​ក្នុង​នាម​​លោក​​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិ​បាល​ទទួល​បន្ទុក​​ជា​អគ្គនាយក​​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​​នៃ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ទី​០៧ ​កក្កដា ​២០១៥ លោក​​ហេង សុខ​ណា​ង អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​​ពន្ធដារ​ បាន​ដឹក​នាំ​គ​ណៈ​​ប្រតិភូ​ចុះ​សួរសុខទុក្ខ​ និង​ពិភាក្សា​ការងារ​ជាមួយ​​លោក​ឧត្តមសេនីយ៍ទោ ពៅ ស៊ីថា នាយសេនាធិការ​រង ​និង​ជា​មេបញ្ជា​ការ​កង​រថ​ក្រោះ​​នៃ​បញ្ជាការដ្ឋាន​រថក្រោះ​នៃ​កងទ័ពជើងគោក​ស្តី​ពី​ការ​​ចងសម្ព័ន្ធ​មេត្រីភាព​រវាង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ និង​អង្គ​ភាព​​បញ្ជាការដ្ឋាន​រថក្រោះ​ស្ថិត​នៅ​ភូមិ​ភ្នំ​តូច ឃុំ​ឈើទាល ស្រុក​បាណ​ន់ ខេត្តបាត់ដំបង ។

ក្នុង​ជំនួប​ដ៏​មាន​​តម្លៃ​នោះ​ដែរ​ លោក​ហេង សុខ​ណា​ង ប្រធាន​គ​ណៈ​ប្រតិភូ ​ក៏​បាន​ចុះ​ពិនិត្យ​មើល​ការដ្ឋាន​សំណង់​​មួយ​ចំនួន​ ដែល​កំពុង​សាងសង់​ និង​ទីតាំង​សំរាប់​សាងសង់​អគារ​ថ្មី ​ដូច​ជា​អគារ​ស្នាក់​នៅ​​កងទ័ព, អគារ​ហ្វឹកហ្វឺន, ទី​សេនាធិការ, អគារ​​ចំអិន​អា​ហារ បន្ទប់​អនា​ម័​យ ​និង​អគារ​មួយ​ចំនួន​ទៀត ​ដែល​តម្រូវការ​ ។ ជាក់ស្តែង​ ដែល​អង្គភាព​កំពុង​ជួប​ប្រទះ​​កង្វះខាត​ ហើយ​ត្រូវការ​អគារ​​ទាំងនេះ​ ជា​ចាំបាច់​សម្រាប់​ជួយ​លើក​កម្ពស់​ប្រសិទ្ធ​ភាព​ការងារ​ និង​សម្រួល​ដល់​ការងារ​របស់​អង្គភាព​​នៅ​ពេល​​បច្ចុប្បន្ន ។

នៅ​ឱកាស​នោះ​ដែរ ​លោក​ហេង សុខ​ណា​ង អគ្គនាយករង​​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ក្នុង​នាម​លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិ​បាល​ទទួល​​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​​សន្យា​ថា ​នឹង​ពិនិត្យ​ទៅ​លើ​បញ្ហា​តម្រូវការ​ចម្បងធំ​ៗ ​ដែល​ជា​បញ្ហា​តម្រូវ​ការ​ជាក់ស្តែង​ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ទាំង​នោះ ជូន​នាយទាហាន ពល​ទាហាន ពល​ហាន​រង​​ទាំង​អស់ ។ ដូច​ជា​អគារ​ស្នាក់​នៅ អ​គារ​បញ្ជាការដ្ឋាន​ទី​សេនាធិការ អគារ​រោង​បាយ​ជាដើម ​ដើម្បី​ដោះស្រាយ​ជូន​បង​ៗ​កងទ័ព​ទាំងអស់​ ឱ្យ​​ទទួល​បាន​នូវ​ការ​​ស្នាក់​នៅ​ហូប​​ចុក​​សមរម្យ ។