ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសសន្តិសុខផ្ទៃក្នុង​ចាប់ខ្លួនជនជាតិ​វៀតណាមម្នាក់​ដែលឆបោកលុយនៅវៀតណាម

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ​៖ ដោយមានការសហការ​ជាមួយប៉ូលិសអន្តរជាតិ​ (Interpol) វៀតណាម​ ប៉ូលិសសន្តិសុខផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​បានឃាត់ខ្លួនជនជាតិ​

រាជធានីភ្នំពេញ ​៖ ដោយមានការសហការ​ជាមួយប៉ូលិសអន្តរជាតិ​ (Interpol) វៀតណាម​ ប៉ូលិសសន្តិសុខផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​បានឃាត់ខ្លួនជនជាតិ​វៀតណាម​ម្នាក់​ពីបទឆបោកលុយ​ (មិនដឹងចំនួន ) រដ្ឋាភិបាលវៀតណាម ។

ប្រភពពីមន្រ្តីប៉ូលិសផ្ទៃក្នុង​បានឲ្យដឹងជំហានដំបូងទៀតថា​ ករណីឃាត់ខ្លួនជនជាតិវៀតណាម​មិនទាន់ស្គាល់អត្តសញ្ញាណ​ដែលរត់គេច​ពីវៀតណាម​រយៈពេល៥ឆ្នាំមកហើយនោះ​ បានធ្វើឡើងនៅ​ម៉ោង១១និង៣០នាទី​ថ្ងៃត្រង់ថ្ងៃទី០៧ ​កក្កដា ២០១៥ ​នៅរង្វង់មូលស្ពាន​ជ្រោយចង្វារ​ត្រើយខាងលិច ។

សេចក្តីរាយការណ៍បានបន្តថា ​ក្រោយការចា​ប់ខ្លួនជនជាតិវៀតណាមនោះមក​ ប៉ូលិសសន្តិសុខផ្ទៃក្នុង​បានប្រគល់ឲ្យប៉ូលិស​អន្តរជាតិវៀតណាម​ និង​បញ្ជូន​ទៅប្រទេស​វៀតណាមវិញហើយ ​ប៉ុន្តែមិនដឹងថាបញ្ជូនភ្លាមៗ​ក្រោយពេលចាប់ខ្លួន ​ឬ ​ក៍នៅព្រឹកថ្ងៃទី០៨​កក្កដានេះទេ ៕