ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លួច​​ម៉ូតូ​​បាន​សម្រេច​ហើយ​ជិះ​គេច​ខ្លួន ត្រូវ​ម្ចាស់​គេដេញ​ចាប់​បាន​ម្នាក់​នៅ​រង្វង់​មូល​កួច​កាណុង

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​២​នាក់​ត្រូវ​ម្ចាស់​ម៉ូតូ និង​សមត្ថ​កិច្ច​ដេញ​ប៉ផាប់​ចាប់​ពភីង​ឃាត់ខ្លួន​បានកាល​ពី​វេលា​ម៉ោង​១០ និង

រាជ​ធានី​ភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​២​នាក់​ត្រូវ​ម្ចាស់​ម៉ូតូ និង​សមត្ថ​កិច្ច​ដេញ​ប៉ផាប់​ចាប់​ពភីង​ឃាត់ខ្លួន​បានកាល​ពី​វេលា​ម៉ោង​១០ និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​៨ កក្កដា នេះ ​នៅ​ចំណុច​​រង្វង់​មូល​កួច​កាណុង​ ក្នុង​សង្កាត់​ស្រះ​ចក​ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ មួយ​គ្រឿង​ម៉ាក​ស្គូពី ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១AX៤៤១៦ បាន​សម្រេច​ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​គេច​ខ្លួន​។

ជន​សង្ស័យ​មាន​ឈ្មោះ​ឈិត សារ៉ូ ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ជា​អ្នក​រើស​អេត​ចាយ​ ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ​ម្តុំ​ផ្សារ​ចាស់​។

នៅ​ពេល​ឃាត់​ខ្លួន​ជន​សង្ស័យ សមត្ថ​កិច្ច​បាន​ដក​ហូត​ម៉ូតូ​C125 មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១BR២៤០៦ ដែល​ជិះ​ធ្វើ​សកម្ម​ភាព​។

​ម្ចាស់​ម៉ូតូមាន​​ឈ្មោះ​បូណា ឡង​ឌី អាយុ​២០​ឆ្នាំ ជា​ជាងឈើ​ បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​រូប​គេ​បាន​ទុក​ម៉ូតូ​នៅ​កន្លែង​ធ្វើ​ការ​នៅ​ចំណុច​ផ្លូវ​ទន្លេ​សាប ស្ថិត​ក្នុង​​ភូមិ​ទី​៣ សង្កាត់​ជ្រោយ​ចង្វារ​ ស្រាប់​តែ​មាន​ជន​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មក​ដល់​ ធ្វើ​សកម្ម​ភាព​ចូល​លួច​យក​ម៉ូតូ​ម៉ាក​ស្គូ​ពី​របស់​គេជិះ​គេច​ខ្លួន​ ពេល​នោះ​រូប​គេ​បាន​ឃើញ​ទាន់​ក៏​ជិះ​ម៉ូតូ​ដេញ​តាម​បង្ក​ឱ្យ​ផ្អើល​ដល់​សមត្ថ​កិច្ច​​ចេញ​អន្តរាគមន៍​ដេញ​ចាប់​បាន​ជន​សង្ស័យ​ម្នាក់​ជា​បក្ស​ពួក​។

ទោះ​ជា​យ៉ាង​ណា​ម៉ូតូ​របស់​គេ​ម៉ាក​ស្គូ​ពី​ត្រូវ​បក្ស​ពួក​ចោរ​ម្នាក់​ទៀតជិះយក​ទៅ​បាត់​ហើយ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព