ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តភ្លើង​​ឆក់ត្រី​ក្នុងស្ទឹង ​ខុសបច្ចេក​ទេស​​ឆក់ស្លា.ប់​ខ្លួនឯង​ទៅវិញ​

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ជា​អ្នក​ធ្វើ​នំ​បញ្ចុក​​លក់ ត្រូវ​​​ខ្សែភ្លើង​ឆក់​ស្លា.ប់​​ក្នុង​ស្ទឹង បន្ទាប់​ពី​ត​​ខុស​​​​ក្នុង​ការ​​ឆក់​ត្រី ដែល​ហេតុការណ៍​នេះ​​កើតឡើង​កាល​ពីវេលា​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ កក្កដា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ស្ទឹង​ពោធិ៍សាត់ ក្នុង​ភូមិ​ថ្នល់​ជប៉ុន សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​ជា​អ្នក​ធ្វើ​នំ​បញ្ចុក​​លក់ ត្រូវ​​​ខ្សែភ្លើង​ឆក់​ស្លាប់​​ក្នុង​ស្ទឹង បន្ទាប់​ពី​ត​​ខុស​​​​ក្នុង​ការ​​ឆក់​ត្រី ដែល​ហេតុការណ៍​នេះ​​កើតឡើង​កាល​ពីវេលា​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៦ កក្កដា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ស្ទឹង​ពោធិ៍សាត់ ក្នុង​ភូមិ​ថ្នល់​ជប៉ុន សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ឈុំ សុខ​ជា ហៅ​គក់ អាយ​យុ​៣២​ឆ្នាំ ជា​អ្នកលក់​នំ​បញ្ចុក មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើត​ហេតុ​​ខាងលើ ។

ប្រភព​បន្ត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ជន​រង​គ្រោះ​បាន​ត​ខ្សែភ្លើង ដើម្បី​ឆក់​ត្រី​ក្នុង​ស្ទឹង តែ​ជន​រង​គ្រោះ​មិនបាន​​ប្រើ​ប្រដាប់​ឆក់​​ដាច់​ដោយ​ឡែកនោះ​ទេ គឺ​អូស​ខ្សែភ្លើង​ពី​ផ្ទះ​ទៅ​​តែ​ម្តង ។ ពេល​ត​ខ្សែភ្លើង​រួច ក៏​ចុះ​ក្នុង​ស្ទឹង​ដើម្បី​ធ្វើ​សកម្មភាព​ឆក់ត្រី ប៉ុន្តែ​ទើបតែ​ចុះ​ទឹក​ដាក់​​ប្រដាប់​ឆក់​ចុះ​ចម្ងាយ​ប្រហែល​ជាង​១​ម៉ែត្រ​ពី​​ជើង ក៏​ត្រូវ​ចរន្តអគ្គិសនី​ឆ្លង​មក​ដល់​ឆក់​ខ្លួនឯង​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព