ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ថៃ​បា.ញ់​កាំ​ជ្រួច​ក្នុង​ពិធី​បួង​សួង​សុំ​ទឹក​ភ្លៀង​ធ្លាក់ចូល​ដី​ខ្មែរ​​ចំ​ផ្ទះ​អ្នក​ភូមិ​ សំណាង​​​មិនគ្រោះ​​ថ្នាក់​ដល់​មនុស្ស

8 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​ប្រជា​ពលរដ្ឋ​ថៃ​បាន​បា.ញ់​កាំ​ជ្រួចធំៗ​ចេញ​ពី​​ភូ​មិ​ចាក់​សាន់​ថ្មី ឃុំ​ខ្លង​កៃ​ខឿន​ ស្រុក​ខ្លង​ហាត​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ដែល​មាន​ចម្ងាយ​ពី​ព្រំ​ដែន​ប្រហែល​ជាង

ខេត្ត​បាត់​ដំបង​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​ប្រជា​ពលរដ្ឋ​ថៃ​បាន​បាញ់​កាំ​ជ្រួចធំៗ​ចេញ​ពី​​ភូ​មិ​ចាក់​សាន់​ថ្មី ឃុំ​ខ្លង​កៃ​ខឿន​ ស្រុក​ខ្លង​ហាត​ ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ដែល​មាន​ចម្ងាយ​ពី​ព្រំ​ដែន​ប្រហែល​ជាង​១​គីឡូ​ម៉ែត្រ​ហោះ​ចូល​មក​ដី​ខ្មែរ​​​​ដែល​មាន​ជម្រៅ​៣០០ទៅ​៦០០​ម៉ែត្រ​ ស្ថិតក្នុង​​ភូមិ​សាស្ត្រ​​ភូមិ​ទួល​ខ្ពស់​ ឃុំ​ភ្នំ​ព្រឹក​ ស្រុក​ភ្នំ​ព្រឹក​ បណ្តាល​ឱ្យ​ធ្លាក់​ត្រូវ​ដំបូល​ និង​ជញ្ជាំងផ្ទះ​ អ្នក​ស្រុក​ធ្លុះ​ធ្លាយ​ តែ​មិន​មាន​គ្រោះ​ថ្នាក់​ដល់​មនុស្ស​ទេ​។

សេចក្តី​រាយការណ៍​បន្ត​ថា មុន​ដំបូង​គេ​មិន​បាន​ដឹង​ទេ លុះ​នៅ​ថ្ងៃ​ចុង​ក្រោយ​ត្រូវ​សមត្ថ​កិច្ច​​ស្រុក​ភ្នំ​ព្រឹក​ស្រាវ​ជ្រាវ​រក​ឃើញ​ជើង​ទម្រកាំ​ជ្រួច​ចំនួន​១១​ដើមធ្វើ​ពី​ប្ញស្សី​ពីង​ពង់​ប្រវែង​៣​ម៉ែត្រ​ដែល​មាន​ចង​ភ្ជាប់​ជាមួយ​ទុយោ​ពណ៌​ខៀវ​ប្រវែង​១​ម៉ែត្រ​ និង​មាន​មុខ​កាត់​៥​សង្ទី​ម៉ែត្រ​។

ក្រោយ​ពី​ទទួល​ព័ត៌​មានខាងលើ​នេះ ភាគី​ផ្នែក​ទំនាក់​ទំនង​ខាង​ខ្មែរ​បាន​ទាក់​ទង​ទៅ​ភាគី​ថៃឱ្យ​បញ្ឈប់​ការ​បាញ់​កាំ​ជ្រួច​ តែ​បើ​សិន​ជាបាញ់​ក៏​បាញ់​ចុះ​ តែ​ត្រូវបាញ់​បែរ​មុខ​ទៅ​ខាង​ប្រទេស​ថៃ​វិញ​ទៅ ​។

​​ការ​បាញ់​កាំជ្រួច​នេះ​ត្រូវ​បាន​​​ភាគី​ថៃ​ឱ្យ​ដឹង​ថា ​​​ធ្វើ​ឡើងក្នុង​ពិធី​បួង​សួង​សុំ​ទឹក​ភ្លៀង​ គឺ​បាញ់​រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៥ដល់​ទី​៧ កក្កដា ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព