ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ សភា​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​វេលា​ព្រឹក​ថ្ងៃ​ទី​០៨ កក្កដា ២០១៥ នេះ នៅ​រដ្ឋសភា មាន​រៀបចំ​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្រោម​អធិបតីភាព​​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ជា​ប្រធាន​រដ្ឋ
សភា និង​មានការ​​អញ្ជើញ​ចូលរួម​​ពី​តំណាង​អង្គការ​​សង្គម​ស៊ី​វិល​, ស្ថានទូត​, សមាជិក​រដ្ឋសភា ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​

រាជធានី​ភ្នំពេញ ៖ នា​វេលា​ព្រឹក​ថ្ងៃ​ទី​០៨ កក្កដា ២០១៥ នេះ នៅ​រដ្ឋសភា មាន​រៀបចំ​បើក​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្រោម​អធិបតីភាព​​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ជា​ប្រធាន​រដ្ឋ
សភា និង​មានការ​​អញ្ជើញ​ចូលរួម​​ពី​តំណាង​អង្គការ​​សង្គម​ស៊ី​វិល​, ស្ថានទូត​, សមាជិក​រដ្ឋសភា ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​ជា​ច្រើន​រូប​។

ក្នុង​សិក្ខាសាលា​នោះ គេ​មិនឃើញ​មាន​វត្តមាន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​នោះ​ទេ ។ ចំពោះ​ស្ថានភាព​នៅ​បរិវេណ​ខាង​ក្រៅ​រដ្ឋសភា គេ​ឃើញ​មានការ​ដាក់​យាម​យ៉ាង​តឹង​រឹង​បំផុត ដោយ​មាន​ដាក់​បារាស់​ជុំវិញ​រដ្ឋសភា​ផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព