ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​ខ្សាច់​បើក​លឿន​កិន​ស្ត្រី​អ៊ិ​ស្លា​ម​ម្នាក់​ស្លា.ប់​នៅ​ផ្លូវ​៣៦៩

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗមួយ​រំពេច​​ដោយសារ​រថយន្ត​ដឹក​ខ្សាច់​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​ជាន់​្រហ្វាំង​​មិន​ទាន់​ក៏​ជ្រុល​ទៅ​កិន​ចំពាក់​កណ្តាល​ខ្លួន ។

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗមួយ​រំពេច​​ដោយសារ​រថយន្ត​ដឹក​ខ្សាច់​១​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​ជាន់​្រហ្វាំង​​មិន​ទាន់​ក៏​ជ្រុល​ទៅ​កិន​ចំពាក់​កណ្តាល​ខ្លួន ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥ និង​៤៥​នាទីល្ងាច​ ថ្ងៃ​ទី​០៧ កក្កដា ២០១៥ នៅ​ក្បែរ​រោងចក្រ​ទឹកត្រី តាម​បណ្តោយ​ផ្លូវ​៣៦៩ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

សាច់ញាតិ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ម៉េ​ត ធី អាយុ​២៦​ឆ្នាំ ជា​ជនជាតិ​ខ្មែរ​អ៊ី​ស្លា​ម មានមុខរ​បរជា​អ្នកលក់​ខោអាវ រស់នៅ​ភូមិ​ព្រែក​តា​ពៅ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ជិត​កន្លែង​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​កូន​ទា ម៉ាក Crea ពណ៌​ក្រហម គ្មាន​ស្លាក​លេខ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​​ដល់​កន្លែង​កើតហេតុ​ក៏​ប៉ះ​ដៃ​ម៉ូតូ​គ្នា​ជាមួយ​ម៉ូតូ​ម៉ាក​គុប​ជ្រុង ពណ៌​ទឹកប្រាក់​មួយ​គ្រឿង បណ្តាល​ឱ្យ​ជន​រង​គ្រោះ​ដួល​ទៅ​ម្ខាង ខណៈ​​នោះ​ឡាន​ដឹក​ខ្សាច់​១​គ្រឿង​ ពណ៌​ទឹកប៊ិច​ចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 3A-8261 ដែល​បើកបរ​ក្នុង​ល្បឿន​លឿន​ផង​នោះ​បាន​កិន​ជន​រង​គ្រោះ​ចំពាក់​កណ្តាល​ខ្លួន​ស្លាប់​ភ្លាម​មួយ​រំពេច ។

ប្រភព​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​រថយន្ត​​បើក​រត់​បាន​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ អ្នកបើកបរ​ក៏​បញ្ឈប់​រថយន្ត​ហើយ​បើកទ្វារ​ចុះ​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។ ពេល​សាច់ញាតិ​ជន​រង​គ្រោះ​ទៅ​ដល់ ឃើញ​រថយន្ត​បង្ក ដោយសារ​តែ​ខឹង​ពេក​ក៏​យក​ដុំ​ថ្ម​គប់​បែក​កញ្ចក់​ខាង​មុខ ព្រមទាំង​ចង់​យក​សាំង​ចាក់​ដុត​ឡាន​ចោល​ទៀត តែ​សំណាង​ល្អ​សមត្ថកិច្ច​ទៅ​ទាន់​ក៏​អប់រំ​ណែនាំ​បញ្ឈប់​ការ​ប៉ុនប៉ង​ដុត​រថយន្ត​នោះ​ចោល​ទៅ ៕