ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ក្រីក្រ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពី​រឿង​កា.ប់​បំផ្លាញ​ព្រៃឈើ ឯ​ឈ្មួញ​អ្នកមាន​លុយ​មិន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ម្តងណា​ឡើយ

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ «​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពី​រឿង​កា.ប់​បំផ្លាញ​ព្រៃឈើ ឯ​ចំណែក​ឈ្មួញ​អ្នកមាន​លុយ​មិន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ម្តងណា​ឡើយ​» ។ លោក​យុ​ទ្ឋ ភូ​ថង រដ្ឋ​លេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ

ខេត្តកំពង់ឆ្នាំង ៖ «​ប្រជាពលរដ្ឋ​ក្រីក្រ​នោះ​ទេ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ពី​រឿង​កាប់​បំផ្លាញ​ព្រៃឈើ ឯ​ចំណែក​ឈ្មួញ​អ្នកមាន​លុយ​មិន​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ម្តង ណា​ឡើយ​» ។ លោក​យុ​ទ្ឋ ភូ​ថង រដ្ឋ​លេខាធិការ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ មាន​ប្រសាសន៍​បែប​នេះ​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ដាំ​កូន​ឈើ និង​ដុត​ឧបករណ៍​លើ្ម​ស​ច្បាប់​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុង​ឱកាស​បុណ្យ​រុក្ខទិវា​កាលពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០១៥ ។

លោក​រដ្ឋលេខាធិការ​បាន​បន្ត​ថា ប្រជាពលរដ្ឋ​ក្រីក្រ​គឺជា​របាំង​សម្រាប់​បិទ​បាំង​ដែល​នាំ​ឱ្យ​មាន​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​កើតឡើង ព្រោះថា គេ​មាន​ប្រាក់ គេ​ប្រើ​យើង​ឱ្យ​កាប់​បំផ្លាញ​ព្រៃឈើ​ដើម្បី​គេ​ជា​អ្នក​ប្រមូល​ទិញ​អុស ទិញ​ឈើ ដែល​យើង​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​កាប់​លក់​ឱ្យ​គេ ។ តែ​ពេល​សមត្ថកិច្ច​ចាប់ គឺ​ចាប់​យើង​ជា​ប្រជាពលរដ្ឋ​ក្រីក្រ ចំណែក​ឈ្មួញ​ដែល​ចាំ​ចំណេញ​ប្រាក់​ធ្វើ​អ្នក​មានបាន​ពីលើ​យើង មិន​ដែល​ចាប់​បាន​ម្តងណា​ឡើយ ។

លោក​បាន​បញ្ចា​ក់​ដែរ​ថា ថ្ងៃនេះ​ក្រៅពី​ដាំ​កូន​ឈើ​ចំនួន​១៥០០​ដើម​ដែល​មានកូន ធ្នង់ បេង និង​គគីរ គឺ​នៅ​មាន​ដុត​បំផ្លាញ​រណារ​យន្ត​១៤២​គ្រឿង អាំង​វ៉ា​ទ័​រ​ឆក់​ត្រី​ចំនួន​១៣​គ្រឿង និង​បាន​ប្រកាស​ដី​ព្រៃ​បម្រុង​ទុក​អចិន្ត្រៃយ៍​របស់​រដ្ឋ​ចំនួន​៣៩៤​ហិ​កតា​ទុក​សម្រាប់​ឱ្យ​សហគមន៍​មូលដ្ឋាន​បង្កើត​ព្រៃ​សហគមន៍​ផង​ដែរ ។

ក្នុង​ឱកាស​ដាំ​កូន​ឈើ និង​ដុត​កំទេច​រណារ​យន្ត រួម​ទាំង​អាំង​វ៉ា​ទ័​រ​ថ្ងៃនេះ គឺជា​សារ​មួយ​យ៉ាង​សំខាន់​សំដៅ​បង្កើន​ប្រ​សិ​ទ្ឋ​ភាព​នៃ​ការ​គ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​ចីរភាព​សម្រាប់​មនុស្ស​ប​ច្ចប្ប​ន្ន និង​មនុស្ស​ជំនាន់​ក្រោយ​ទៀត ។

លោក​យុ​ទ្ឋ ភូ​ថង ក៏​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ចាប់ពី​ពេល​នេះ​តទៅ ហើយ​លោក​សង្ឃឹម​ថា ទិវា​ដាំ​កួន​ឈើ រូ​ម​ទាំង​ការ​ដុត​បំផ្លាញ​រណារ​យន្ត និង​អាំង​វ៉ា​ទ័​រ​ឆក់​ត្រី​ក្នុងថ្ងៃនេះ នឹង​ប្រែក្លាយ​តំបន់​នេះ​ជា​ព្រៃ​ធ្ម​ជាតិ ពណ៌​បៃតង​ស្រស់បំព្រង​ក្នុង​ពេល​អនាគត ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ទឹកផុស​បាន​កើតឡើង​យ៉ាង​គគ្រឹក​គគ្រេង ពិសេស​ការ​កាប់​អុស​ស្ទែ​ដែល​កំពុង​ដឹក​ជញ្ជូន​លក់​ឱ្យ​តាម​រោងចក្រ តាម​ឡឥដ្ឋ និង​ឈ្មួញ​គ្រប់​ប្រភេទ​នៅ​ក្នុង​ខេត្ត និង​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត​កំពុង​តែ​កើត​មាន​ជា​រៀងរាល់ថ្ងៃ ខណៈ​ទិវា​ដាំ​កូន​ឈើ​មាន​តែ​មួយ​ថ្ងៃ​សម្រាប់​រយៈពេល​មួយ​ឆ្នាំ ៕