ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​លោក​លី យ៉ុ​ង​ផាត់ រង​ការ​ចោទប្រកាន់​ថា​បូម​ខ្សាច់​ធ្វើ​ឱ្យ​បាក់​ដី​ប្រជាពលរដ្ឋ

8 ឆ្នាំ មុន

ខេត្តកោះកុង ៖ មេការ​របស់​ក្រុមហ៊ុន​លោក​លី យ៉ុ​ង​ផាត់ ឈ្មោះ​លោក បុក បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​រង​ការ​ចោទប្រកាន់​ថា បាន​ធ្វើការ​បូម​ខ្សាច់​បង្ក​ឱ្យ​បាក់​ដី​នៅ​ជាប់មាត់​ព្រែក ដែល​ជា​ដី​អាស្រ័យ​ផល និង​ដី​លំនៅ​ឋាន

ខេត្តកោះកុង ៖ មេការ​របស់​ក្រុមហ៊ុន​លោក​លី យ៉ុ​ង​ផាត់ ឈ្មោះ​លោក បុក បច្ចុប្បន្ន​រស់នៅ​ភូមិ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​រង​ការ​ចោទប្រកាន់​ថា បាន​ធ្វើការ​បូម​ខ្សាច់​បង្ក​ឱ្យ​បាក់​ដី​នៅ​ជាប់មាត់​ព្រែក ដែល​ជា​ដី​អាស្រ័យ​ផល និង​ដី​លំនៅ​ឋាន ចាប់ពី​ចន្លោះ​១០​ម៉ែត្រ ទៅ​២៥​ម៉ែត្រ ក្នុង​នោះ​ដំណាំ និង​ដើមឈើ​ដែល​ពួក​គាត់​ធ្លាប់​អាស្រ័យ​ផល​ក៏​ត្រូវ​បាក់​ជា​ហូរហែ​បន្ទាប់​ពី​សកម្មភាព​បូម​ខ្សាច់​នេះ​បាន​កើតឡើង​ ។

ចំណែក​លោក បុក តំណាង​ក្រុមហ៊ុន​ខាងលើ​បាន​អះអាង​ថា ការ​បាក់​ដី​នេះ​គឺ​កើតឡើង​ដោយសារ​តែ​ទឹក​ឡើង​បុក​ច្រាំង​ទើប​បណ្តាល​ឱ្យ​បាក់ មិន​មានការ​ពាក់ព័ន្ធ​នឹង​សកម្មភាព​បូម​ខ្សាច់​នោះ​ទេ ។

ទោះជា​យ៉ាងនេះ​ក្តី ក្រុម​ប្រជាពលរដ្ឋ​នៅ​តែ​ចោទប្រកាន់​ថា ការ​បាក់​ដី​នេះ​គឺ​បណ្តាល​មក​ពី​សកម្មភាព​បូម​ខ្សាច់​ខុស​បច្ចេកទេស
និង​ការ​មិន​ទទួលខុសត្រូវ​របស់​អ្នកដឹកនាំ​ការងារ​ក្នុង​មូលដ្ឋាន​នេះ ។

ទាក់ទិន្ន​ទៅ​នឹង​បញ្ហា​នេះ ក្រុម​អ្នក​សារព័ត៌​មានបាន​សួរ​ទៅ​លោក ប៉ិច សិន​យុន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកោះកុង​ដែរ តែ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​លោក​លើក​ឡើង​ថា ថ្នាក់លើ​ហាម​មិន​ឱ្យ​ផ្តល់​បទ​សម្ភាសន៍ទេ​ ៕