ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បិទ​វគ្គ​បំប៉ន​មន្ត្រី​នគ​បាល​យុត្តិធម៌​ និង​ឋានលេខា​ដល់​នាយ​ នាយ​រង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​រៀបចំ​ពិធី​បិទ​វគ្គ​បំប៉ន​មន្ត្រី​នគ​បាល​យុត្តិធម៌ និង​ឋានលេខា​ដល់​នាយ នាយ​រង កងរាជអាវុធហត្ថ​វគ្គ​២ ដោយ​អញ្ជើញ​បើក និង​បិទ​វគ្គ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​សែរ វុ​ទ្ធី

ខេត្តស្វាយរៀង ៖ នៅ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បាន​រៀបចំ​ពិធី​បិទ​វគ្គ​បំប៉ន​មន្ត្រី​នគ​បាល​យុត្តិធម៌ និង​ឋានលេខា​ដល់​នាយ នាយ​រង កងរាជអាវុធហត្ថ​វគ្គ​២ ដោយ​អញ្ជើញ​បើក និង​បិទ​វគ្គ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​សែរ វុ​ទ្ធី មេបញ្ជាការ​កងរាជ អាវុធ ហត្ថ​ខេត្ត លោក​វរសេនីយ៍ឯក​នុ​ត ន​ន្ទ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត និង​ជា​គណៈកម្មការ​ហ្វឹកហ្វឺន ដោយ​មាន​សិក្ខាកាម​ចូល រួម​៣០​នាក់ ។ ពិធី​បិទ​វគ្គ​នេះ​ធ្វើ​ឡើង​កាលពីរ​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៦ កក្កដា ២០១៥ នៅ​ទីបញ្ជាការដ្ឋាន​កង រាជអាវុធហត្ថ​ខេត្ត ។

លោក​វរៈសេនីយ៍ឯក​នុ​ត ន​ន្ទ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​នោះ​ថា វគ្គ​បំប៉ន​មន្ត្រី​នគ​បាល​យុត្តិធម៌ និង​ឋានលេខា​ដល់​នាយ នាយ​រង​កងរាជអាវុធហត្ថ​នេះ​ជា​វគ្គ​ទី​២ ដែល​មាន​រយៈពេល​១៥​ថ្ងៃ គឺ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២២ មិថុនា ២០១៥ ដល់​ថ្ងៃ​ទី​៦ កក្កដា ២០១៥​នេះ ហើយ​សិក្ខាកាម​ដែល​បាន​ចូល​រៀន​វគ្គ​បំប៉ន​នេះ​មាន​៣០​នាក់​មក​ពី​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​១១​នាក់ មក​ពី​មូលដ្ឋាន​កង​រាជ​អា​វុ​ហត្ថ​ស្រុក​/​ក្រុង​១៩​នាក់​ ។

លោក​នុ​ត ន​ន្ទ បន្ត​ទៀត​ថា មុខ​វិជ្ជា​មេរៀន​មាន​ដូច​ជា ១-​ឋានលេខា ២- ភារកិច្ច​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ៣-​នីតិវិធី​កសាង​សំណុំរឿង ៤-​ក្រមព្រហ្មទណ្ឌ នីតិវិធី​ក្រមព្រហ្មទណ្ឌ ៥-​ភារកិច្ច​របស់​កា​រិ​យា​ល​យ័​ព័ត៌មាន​ទូទៅ ។

សិក្ខាកាម​ទាំងអស់​បាន​ខិតខំ​រៀនសូត្រ​ដោយ​យកចិត្តទុកដាក់ និង​គោរព​វិន័យ​សាលា​បាន​ល្អ ។ ជា​លទ្ធផល​ទទួល​បាន​ពេល​បញ្ចប់​វគ្គ​គឺ​ទទួល​បាន​និទ្ទេស​ល្អ​២៥​នាក់ ល្អ​បង្គួរ​៣​នាក់ មធ្យម​២​នាក់​ ។

លោក​ឧត្តមសេនីយ៍ត្រី​សែរ វុ​ទ្ធី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​មាន​មតិ​ផ្តាំផ្ញើរ​ដល់​នាយ នាយ​រង​កងរាជអាវុធហត្ថ ដែល​ជា​សិក្ខាកាម​ទាំងអស់​ថា សូម​លោក លោកស្រី នាយ នាយ​រង​កងរាជអាវុធហត្ថ និង​ជា​មន្ត្រី​នគ​បាល​យុត្តិធម៌ ក្រោយ​ពី​បាន​ទទួល​វគ្គ​បំប៉ន​នេះ​ទៅ ត្រូវ​យកចំណេះ​ដឹង និង​ជំនាញ​ទៅ​បម្រើ​រាជរដ្ឋាភិបាល បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់ និង​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ពាក់​ព​ន្ធ័ ធ្វើ​ការងារ​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ជា​ពិសេស​ក្រុម​ក្មេង​ប្រើប្រាស់ ចែកចាយ​គ្រឿងញៀន​ឲ្យ​មាន​ប្រសិទ្ធិ​ភាព ដើម្បីការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ ទទួល​បាន​សេចក្តីសុខ​សន្តិភាព ៕