ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រសៀលនេះ​ មនុស្ស១៥នាក់​ពុលផ្សិត​​នៅស្រុកអូររំាងឪ

8 ឆ្នាំ មុន

ខេត្តត្បូងឃ្មុំ ៖ ​មនុស្សប្រុសស្រីក្មេង​ចាស់១៥នាក់បានពុលផ្សិត ​(មិនទាន់ច្បាស់ថាផ្សិតអ្វី) ​ក្រោយពីទទួលទាន​អាហារថ្ងៃត្រង់នោះរួចមក ។

ខេត្តត្បូងឃ្មុំ ៖ ​មនុស្សប្រុសស្រីក្មេង​ចាស់១៥នាក់បានពុលផ្សិត ​(មិនទាន់ច្បាស់ថាផ្សិតអ្វី) ​ក្រោយពីទទួលទាន​អាហារថ្ងៃត្រង់នោះរួចមក ។

ហេតុការណ៍នេះ​បានកើតឡើង​ចាប់តំាងពីម៉ោងប្រមាណ​១១ថ្ងៃត្រង់ថ្ងៃអង្គារនេះ​ នៅក្នុងភូមិព្រះធាតុកណ្តាល ​ឃុំព្រះធាតុ​ ស្រុកអូររំាងឪ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានបញ្ជាក់ជាជំហានដំបូងទៀតថា ​ផ្សិតព៌ណសដែលក្រុមអ្នក​ភូមិទទួលទានហើយពុលនេះ​ ត្រូវបានមេឃុំ​ព្រះធាតុ ​លោកស្រី ណុប ណៃហៀង ​អាយុ៥៥ឆ្នាំ ​កាត់ពីគុម្ពប្ញស្សីរបស់គាត់នៅក្បែរផ្ទះ ​យកមកចែកអ្នក​ជិតខាងរបស់ខ្លួន ។

យ៉ាងណាក៍ដោយ​មកដល់រសៀលថ្ងៃទី០៧​ កក្កដា ២០១៥នេះ ​មិនមានអ្នកស្លាប់នោះទេ ​ហើយក៍មានមួយចំនួន​បានធូរស្រាលឡើងវិញហើយ ​បន្ទាប់ពី​ដឹកយកទៅ​សង្គ្រោះនៅ​មណ្ឌលសុខភាពឃុំ ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕