ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​សុខាភិបាល​ចិន​ណែនាំ​ឱ្យ​បរិភោគ​ផ្លែ​ឈើ និង​បន្លែ​ឱ្យ​ច្រើន

8 ឆ្នាំ មុន

គណៈកម្មាធិការ​ជាតិ​ខាង​សុខភាព និង​ផែនការ​គ្រួសារ​ចិន និង​សមាគម​អ្នកកាសែត​ចិន​បាន​ធ្វើ​យុទ្ធនាការ​រួម​គ្នា​មួយ​ដើម្បី​ណែនាំ​ពលរដ្ឋ​ចិន​ឱ្យ​បរិភោគ​ផ្លែ​ឈើ​២,៥​ខាំ និង​បន្លែ​កន្លះ​គីឡូក្រាម​ក្នុង​១​ថ្ងៃ ។

យុទ្ធនាការ​សម្រាប់​ឱ្យ​មាន​តុល្យភាព​ខាង​ស្បៀង​នេះ​នឹង​ត្រូវធ្វើ​ក្នុង​ទីក្រុង​ធំ​ៗ ពិសេស​នៅ​ក្រុង​ប៉េ​កាំ​ង សៀង​ហៃ ក្វា​ង​ចូ​វ និង CHENHGDU ។ ក្នុង​សេចក្តី​ប្រកាស​រួម លោក WU LIANGYOU អ្នក​ទទួលខុសត្រូវ​គណៈកម្មាធិការ​ជាតិ​ខាង​សុខភាព និង​ផែនការ​គ្រួសារ​ចិន​គូសបញ្ជាក់​ថា ការ​បាត់​តុល្យភាព​ស្បៀង​នឹង​នាំ​ឱ្យ​ឡើង​ទម្ងន់ កើតរោគ​ធាត់ និង​ជំងឺ​រ៉ាំរ៉ៃ​នានា ។

យុទ្ធនាការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​របាយការណ៍​ឆ្នាំ​២០១៥ ស្តី​ពី​ស្បៀង និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេង​ៗ​របស់​ពលរដ្ឋ​ចិន ចេញផ្សាយ​ដោយ​គណៈកម្មាធិការ​ខាងលើ​កាលពី​ថ្ងៃ​ទី​៣០ មិថុនា ដែល​រៀបរាប់​ពី​ពលរដ្ឋ​ចិន​កាន់តែ​ច្រើន​ឡើង​ទម្ងន់ ។

សេចក្តី​ប្រកាស​គូសបញ្ជាក់​ថា អត្រា​ជំងឺ​ធាត់​មាន​១១,៩% កាលពី​ឆ្នាំ​២០១២ ជាមួយ​ការ​កើនឡើង​៦៧,៧% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០២ ចំពោះ​មនុស្ស​ពេញវ័យ និង​កើន​៦,៤% ចំពោះ​កុមារ និង​ក្មេង​ជំទង់ ៕