ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់អណ្តូង​ស្នប់​ក្នុង​ឃុំ​ស្រែ​ឈូក​

8 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​ ៖ ​​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា​បាន​សម្តែង​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ទទួល​ណ្តូ​ង​ស្នប់​សំរាប់​ប្រើប្រាស់ ខណៈ​ស្រុក​នេះ​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​។

ខេត្ត​មណ្ឌល​គិរី​ ៖ ​​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា​បាន​សម្តែង​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​ទទួល​ណ្តូ​ង​ស្នប់​សំរាប់​ប្រើប្រាស់ ខណៈ​ស្រុក​នេះ​កំពុង​ជួប​បញ្ហា​ខ្វះ​ទឹក​។ អណ្តូង​ទាំងនោះ​ត្រូវ​បានអភិបាលខេត្តមណ្ឌលគិរី​ លោក​អេ​ង ប៊ុ​ន​ហ៊ា​ង ចុះ​ទៅ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី៦ កក្កដា ២០១៥ ដោយ​មានការ​អញ្ជើញ​ចូលរួមពី​មន្ត្រីរាជការ កម្លាំង​សមត្ថ​កិច្ច​នគរបាល និង​អាវុធហត្ថ​ផង​ដែរ​។
 
លោក​ឡុ​ង វិបុល អភិបាលក្រុង​សែន​មនោ​រម្យ ដែល​ជា​អ្នក​រៀបចំ​កម្មវិធី បានឱ្យ​ដឹង​ថា អណ្តូង​ដែល​សម្ពោធ​នា​ពេល​នេះ ចំនួន​៩​អណ្តូង ​ជា​ជំនួយ​ពីក្រុមហ៊ុន រើ​នេស​ង់ មី​នើ​រ៉​ល់ ខែ​ម​បូ​ឌា លី​មិត​ធី​ត តាម​រយៈ​លោក​អភិបាលខេត្តមណ្ឌលគិរី​។

ក្រៅពី​អណ្តូង​ក្រុមហ៊ុន​នេះ​ក៏បាន​ជួយ​កសាងមណ្ឌល​សុខភាពមួយ​ន្ថែ​ម​ទៀត ដែល​នឹង​បើក​ការដ្ឋាន​សាងសង់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព