ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​​ម៉ូតូបុកគោ​យន្តកន្ត្រៃ​កំពុង​ចតស្ងៀម​​របួស​ធ្ងន់ខ្លួន​​​​ឯង​

8 ឆ្នាំ មុន

ខេត្តបន្ទាយ​មានជ័យ ៖ បុរស​​ម្នាក់​ជិះម៉ូតូ​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ដែលកំពុង​​ឈប់​ច​ត​​នៅ​លើ​ចិញ្ចើមថ្នល់​​​ពីក្រោយ បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់ធ្ងរ ​ហើយ​ត្រូវ​​បាន​បញ្ជូន​​ទៅសង្គ្រោះ​នៅគ្លីនិក​​ឯកជន​​​ភ្លាមៗ ​ដែល​ហេតុ​​ការណ៍​​នេះ​​​កើត​ឡើងកាលពី​​វេលា​ម៉ោង​៩​យប់​​ថ្ងៃ​ទី​០៦​​កក្កដា ២០១៥ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​​៥៦A ​​ក្នុងភូមិ​ស្លែង​​ថ្មី ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្តបន្ទាយ​មាន​ជ័យ ​។

​ប្រភព​បាន​ឱ្យ​​ដឹងថា ​ជន​រង​​គ្រោះ​ឈ្មោះ​ប៉ុក ដា​រ៉ា ​​អាយុ​៣២​ឆ្នាំ ​មាន​ទីលំ​នៅ​ភូមិ​ព្រៃវែង ឃុំ​គោក​​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មានជ័យ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥ សេរី​​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​​លេខ​ប​.​ជ​1L-4044  ។ ​ចំណែក​អ្នក​បើក​គោ​យន្ត​កន្ត្រៃ​​ឈ្មោះ​ញ៉​យ ផឿ​ង ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ មានទីលំ​នៅ​​ក្នុង​ភូមិ​តា​វឹក ឃុំ​​ទ្រាស ស្រុក​​ស្វាយ​​ចេក ខេត្ត​បន្ទាយ​​មាន​​ជ័យ ។

​បើ​តាម​សាក្សី​ឃើញ​​ហេតុការណ៍​​ឱ្យដឹង​ថា មុន​ពេល​​កើតហេតុ គោ​យន្ត​បាន​​ឈប់​ចត​នៅ​លើ​​ចិញ្ចើមថ្នល់ ទិស​ដៅ​​ពី​ត្បូង​ទៅ​​ជើង ដោយ​​​មិន​បាន​ដាក់​ស្លាក​សញ្ញា​អ្វី​ជា​​​សម្គាល់​នោះ​​ទេ ស្រប​ពេល​​នោះ​​មាន​ម៉ូតូ​១​គ្រឿង​​​បាន​បើក​​ក្នុង​ទិស​ដៅ​​ពី​ត្បូង​​ទៅ​ជើង​យ៉ាង​លឿន​​ផង​ដែរ​ ដល់​កន្លែង​កើតហេតុ​បាន​បុក​រ៉ឺ​ម៉ក​គោ​យន្ត​កន្ត្រៃ​ពីក្រោយ បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​នឹង​ថ្នល់​បែក​ក្បាល​ខាង​ស្តាំ​របួស​ធ្ងន់ ហើយ​ត្រូវ​បញ្ជូន​មក​ព្យាបាល​នៅ​គ្លីនិក​​ឯកជន​នៅ​ក្រុង​​សិរី​សោ​ភ័ណ​។​