ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​ឡាន​បត់​ក្រោយ​រង​របួសធ្ងន់ ហើយ​បាន​ស្លា.ប់​ពេល​បញ្ជូន​ទៅ​មន្ទីរពេទ្យ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​បាន​ស្លា.ប់​បាត់បង់​ជីវិត​ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​បាន​ពាក់​កណ្តាលផ្លូវ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៦ កក្កដា ២០១៥

ខេត្ត​ព្រះ​សីហ​នុ ៖ បុរស​ម្នាក់​បាន​រង​របួសធ្ងន់ ហើយ​បាន​ស្លាប់​បាត់បង់​ជីវិត​ខណៈ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​បាន​ពាក់​កណ្តាលផ្លូវ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៦ កក្កដា ២០១៥ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្បែរ​ផ្សារ​វាល​រេញ ស្ថិត​ក្នុងភូមិ​បឹង​វែង ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​សាំង​យ៉ុ​ង​១​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2P-1070 បាន​បត់​ត្រឡប់​ក្រោយ ហើយ​ត្រូវ​បាន​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៤​បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង (​ភ្នំពេញ​-​កំពង់សោម​)​បុក​ពី​ចំហៀង​ក្បែរ​គូទ​ក្រោយ បណ្តា​យ​ឱ្យ​រង​របួស​បែក​ថ្លើម​យ៉ាងធ្ងន់ធ្ងរ ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ជន​រង​គ្រោះ​មានឈ្មោះ​ឃុំ ស្រេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មានមុខរ​បរជា​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​ភូមិ​-​ឃុំ​កើតហេតុ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​រថយន្ត​បាន​បើកបរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​ជាមួយ​ម៉ូតូ​ដែរ លុះដល់​ចំណុច​កើតហេតុ​រថយន្ត​ក៏​ឈប់​ហើយ​បត់​ឆ្វេង​ដើម្បី​ឆ្លងផ្លូវ​ត្រឡប់​ទៅ​ក្រោយ​វិញ ក៏​ត្រូវ​ម៉ូតូ​បុក​យ៉ាង​ពេញទំហឹង​តែ​ម្តង​បណ្តាល​ឱ្យ​អ្នកបើកបរ​រង​របួសធ្ងន់​(​បែក​ថ្លើម​) ហើយ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ក្បែរ​នោះ​យីហោ​និ​ច វណ្ណ​ឌី ។ ដោយសារ​សភាព​នៃ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បាន​បញ្ជូន​តាម​រថយន្ត​សង្គ្រោះ​បន្ត​ទៅ​ភ្នំពេញ តែ​បាន​ស្លាប់​នៅ​តាម​ផ្លូវ​ពេល​ជិត​ដល់​ខេត្តកំពង់ស្ពឺ ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​ព្យាយាម​បើក​គេចខ្លួន​ដែរ​ត្រូវ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​រថយន្ត​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ចំណែកឯ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​នៅ​ចំណុច​ដែល​សមត្ថកិច្ច​ឃាត់​បាន​រថយន្ត ៕