ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀ.ន​នៅ​ប៉ោយ​ប៉ែ​ត ចាប់ខ្លួន​បាន​១៩​នាក់ ថ្នាំ​ញៀន​៧​ថង់​តូច និង​វត្ថុ​តាង​មួយ​ចំនួន

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បញ្ហា​គ្រឿងញៀ.ន​ បើ​ទោះបីជា​សមត្ថកិច្ច​បាន​ប្រឹងប្រែង​បង្ក្រាប​យ៉ាងណា​ក៏​នៅ​តែ​មិន​ចេះ​រីងស្ងួតឡើយ តែ​ទោះជា​យ៉ាងណា​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​មិន​ជិនណាយ​ក្នុង​ការ​បង្ក្រាប​នោះ​ឡើយ ។

ខេត្តបន្ទាយមានជ័យ ៖ បញ្ហា​គ្រឿងញៀន​ បើ​ទោះបីជា​សមត្ថកិច្ច​បាន​ប្រឹងប្រែង​បង្ក្រាប​យ៉ាងណា​ក៏​នៅ​តែ​មិន​ចេះ​រីងស្ងួតឡើយ តែ​ទោះជា​យ៉ាងណា​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​មិន​ជិនណាយ​ក្នុង​ការ​បង្ក្រាប​នោះ​ឡើយ ។ ជាក់ស្តែង​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​២​ករណី​ដោយឡែក​ពី​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ ដោយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​១៩​នាក់ ថ្នាំញៀន​៧​ថង់​តូច និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

លោក​វរសេនីយ៍ត្រី​អ៊ុំ សុផល អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឲ្យ​ដឹង​ថា ដើម្បី​រក្សា​បាន​នូវ​សណ្តាប់ធ្នាប់ សុវត្ថិភាព​ក្នុង​មូលដ្ឋាន ពិសេស​គឺ​អនុវត្ត​គោលនយោបាយ​ភូមិ​/​ឃុំ​មាន​សុវត្ថិភាព លោក​ឧត្តមសេនីយ៍​ត្រីអាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ជា​និច្ចកាល​តែងតែ​ក្រើនរំលឹក​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ និង​តាម​បណ្តា​អង្គភាព​នីមួយ​ៗ ត្រូវ​តែ​ចាត់វិធានការ​បង្ក្រាប​ចំពោះ​គ្រឿងញៀន​ឲ្យ​ដូច​ជា​ភ្លៀងរលឹម ។ ជា​លទ្ធផល​នៅ​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ចំនួន​២​ករណី​ក្នុង​ថ្ងៃ​តែ​មួយ​ក្នុងភូមិ​សាស្ត្រ​​ក្រុង​ប៉ោ​យប៉ែ​ត ។ ជាមួយនឹង​ការ​ចុះ​បង្ក្រាប​ទាំង​២​ករណី​នេះ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​បាន​ចំនួន​៤​នាក់ ឈ្មោះ​១-​ធឿ​ន សាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​កាស៊ីណូ នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​, ២​ឈ្មោះ​-​ពេក ហេ​ន ហៅ​គួ​យ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ អ្នក​រត់​ម៉ូតូឌុប នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​, ៣​ឈ្មោះ​-​សូត្រ  គឹ​មតង់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត​, ៤​ឈ្មោះ​-​ផាត់  កែវ​ម៉ា​នី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ នៅ​ភូមិ​ដុ​ង​អារញ្ញ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត និង​អ្នក​ប្រើប្រាស់​ចំនួន​១៥​នាក់ទៀត​ សរុប​ទាំង​អស់​១៩​នាក់ និង​ដកហូត​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​អាយ​ស៍​ចំនួន​៧​ថង់​តូច រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ទៀត ។

លោក​អធិការ​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​អ្នក​បើ​ប្រាស់ និង​អ្នក​ជួញដូរ​គ្រឿងញៀន​ទាំងអស់ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕