ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ទំនើង​​៣​នាក់ជិះម៉ូតូ​ទម្លាក់​ជ​ន្ទ​ល់​កោស​នឹង​ថ្នល់​ចេញ​ផ្កាភ្លើង ត្រូវ​នគរបាល​បង្ក្រាប

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​នគរបាល​ការិយាល័យ​កណ្តាលព្រហ្មទណ្ឌ​ប្រចាំ​វេណបាន​ល្បាត​ពេល​យប់ និងចាប់​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​៣​នាក់ដែល​ជិះម៉ូតូ​ពេល​យប់​ទម្លាក់​ជ​ន្ទ​ល់​អូស​លើ​ថ្នល់​ឲ្យ​ចេញ​ផ្កា​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​នគរបាល​ការិយាល័យ​កណ្តាលព្រហ្មទណ្ឌ​ប្រចាំ​វេណបាន​ល្បាត​ពេល​យប់ និងចាប់​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ចំនួន​៣​នាក់ដែល​ជិះម៉ូតូ​ពេល​យប់​ទម្លាក់​ជ​ន្ទ​ល់​អូស​លើ​ថ្នល់​ឲ្យ​ចេញ​ផ្កា​ភ្លើង ​និង​បង្ក​ឲ្យ​នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​​រង​របួស​ពក​ចិញ្ចើម​ខាងឆ្វេង​ពេល​ដែល​ចុះ​ប្រតិបត្តិការ​ចាប់​ពួក​គេ​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​១១ ​និង​៥៧​នាទី​យប់​ ថ្ងៃ​ទី​០៥ ​កក្កដា​ ​​២០១៥ នៅ​ចំណុច​មុខ​សណ្ឋាគារ​ណា​សា ស្ថិត​ក្នុងភូមិ​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​សិរី​សោភ័ណ ​​។

​លោក​វរសេនីយ៍ត្រី​ភឿ​ង ម៉ា​ន់​សឹ​ង្ហ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់បាន​ឲ្យ​ដឹង​ថា ​​ក្មេង​ទំនើង​ទាំង​៣​នាក់ដែល​ត្រូវ​បាន​ចាប់​ឃាត់ខ្លួន​ ១-ឈ្មោះ​សាក់ សុ​ណា ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​មធុ​ន​សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1H-7564 និង​អ្នក​រួម​ដំណើរ​ចំនួន​២​នាក់​ទៀត ម្នាក់​ឈ្មោះ​ជុន  លី​សាន ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ​ប៉ែន វុ​ទ្ធី ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ ទាំង​៣​នាក់​នៅ​ភូមិ​ថ្មី សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ​​។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា​ ​នៅ​ពេល​ដែល​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​ និង​យាម​ប្រចាំការ​នៅចំណុច​សណ្ឋាគារ​ណា​សា ស្រាប់តែ​ឃើញ​ក្មេង​ទំនើង​​​៣​នាក់ជិះម៉ូតូ​មក​ពី​ទិស​ខាងលិចឆ្ពោះ​ទៅ​ខាង​កើត​ក្នុង​ល្បឿន​លឿន ថែម​ទាំង​ស្រវឹងទៀត​ផង ។

ពេល​ដល់​កន្លែង​លោក​ប្រចាំការ​មាន​គី្ន​គ្នា​គេ​ម្នាក់​ជា​អ្នក​រួម​ដំណើរ​បាន​យក​ជើង​ជាន់​ជ​ន្ទ​ល់​ឲ្យ​កោស​នឹង​ថ្នល់ជាតិ​ចេញ​ផ្កាភ្លើង​ព្រាត​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​កំ​ពុង​លង់លក់​ក្នុង​ដំណេក ឃើញ​ដូច្នោះ​លោក​បាន​ហៅ​ឲ្យឈប់​ តែ​អ្នក​បើក​បា​នប​ង្កើ​នល្បឿន​ឲ្យ​លឿន លោក​បាន​ស្ទាក់​ពីមុខ តែ​អ្នក​បើក​បំរុង​បើក​គេច លោក​ប្រឹង​ចាប់​ទាញ​បណ្តាល​ឲ្យ​ក្បាល​របស់​លោក​បុក​នឹង​ដៃចង្កូត​ពកថ្ងាស​ខាងឆ្វេង​។

​បច្ចុប្បន្ន​ក្មេង​ទំនើង​ទាំង​៣​នាក់ បាន​ធ្វើការ​អប់រំ​ និង​ធ្វើ​កិច្ចសន្យា ហៅ​ឪពុក​ម្តាយ​ ឬ​អាណាព្យាបាល​មក​ធានា​យក​ទៅ​ផ្ទះ​វិញ​ដើម្បី​អប់រំ​បន្ត​៕
                                                                                ​