ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េអឹម​ខេត្ត​ព្រះ​សីហនុ បញ្ជូន​ស្ត្រី​ពាក់​ព័​ន្ធ​ករណីជួញដូរ​ផ្លូវភេទ​ទៅ​សាលាដំបូង​ខេត្ត

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ជា​ជន​សង្ស័យជាប់​ពាក់​ព័​ន្ឋ​បទ​សញ្ចរកម្ម​ម្នាក់ ដែល​សមត្ថកិច្ច​កង​រាជ​អាវុធ​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ​កក្កដា ​​២០១៥ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​​សាលា​​ដំបូង​ ​​​​ខេត្ត​ នៅ​រសៀល​​ថ្ងៃ​ទី​៦ ​កក្កដា ​នេះ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ជា​ជន​សង្ស័យជាប់​ពាក់​ព័​ន្ឋ​បទ​សញ្ចរកម្ម​ម្នាក់ ដែល​សមត្ថកិច្ច​កង​រាជ​អាវុធ​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ទី​៥ ​កក្កដា ​​២០១៥ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​​សាលា​​ដំបូង​ ​​​​ខេត្ត​ នៅ​រសៀល​​ថ្ងៃ​ទី​៦ ​កក្កដា ​នេះ ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​ ។​

លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កង​រាជ​អ​អាវុធហត្ថ​ខេត្ត​ បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​​៥​ទៀប​ភ្លឺថ្ងៃ​ទី​៥ ​កក្កដា ​២០១៥ ​មាន​​នារី​​រង​គ្រោះ​​​២​នាក់ ​ម្នាក់​​​ឈ្មោះ​ ចាន់ ស្រីស្រស់ ​អាយុ​២៨​ឆ្នាំ ​និង​ម្នាក់​ទៀត ​ឈ្មោះ​ វ៉ា​ន់ ​ញិ​ប ​អាយុ​៣៤​ឆ្នាំ បាន​មក​ប្តឹង​សមត្ថកិច្ច​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​​ ពី​ឈ្មោះ ហ៊ុយ មួយ ​អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៣​ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហ​នុ ដែល​បាន​បង្ខំ​ឱ្យ​ពួក​នាង​រួម​ភេទ​ជាមួយ​ភ្ញៀវ ​ព្រមទាំង​ជេរ​ប្រមាថ​​​ទៀត​ផង​ ។​

ក្រោយ​ពី​​​បាន​​ទទួល​​បណ្តឹង​នេះ​ភ្លាម ​កម្លាំងកង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ចំនួន​៥​នាក់ បាន​ចុះ​ប្រ​តិ​​​បត្តិ​ការ​​​ដល់កន្លែង​កើតហេតុ​ ​ស្ថិតនៅ​ភូមិ​៣​ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហ​នុ ដោយ​​បាន​ឃាត់​​ខ្លួន​​ឈ្មោះ ហ៊ុយ មួយ ​និង​នាំ​មក​កាន់​​បញ្ជាការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នី​តិ​វិធី​ ។

យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ចាន់​ ស្រី​ស្រស់​ និង​ឈ្មោះ វ៉ា​ន់ ញិ​ប បានឱ្យ​​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ​កក្កដា ​២០១៥ ​​ពួក​​គាត់​បាន​ជួប​ជា​មួយ​​ឈ្មោះ ហ៊ុយ មួយ​ ​នៅ​វត្ត​ភ្នំ រួច​​ឈ្មោះ ហ៊ុយ មួយ​​ បាន​បបួល​​ពួក​គាត់​​ឱ្យ​មក​ធ្វើការ​នៅ​ក្រុងព្រះសីហនុ ​ធ្វើ​ជា​អ្នក​បម្រើ​តាម​ផ្ទះ ​ពេល​នោះ​ពួក​គាត់​​ក៏​យល់ព្រម​មក​តាម ​​លុះ​មក​ដល់​ក្រុងព្រះសីហនុ ស្រាប់តែ​ឈ្មោះ ហ៊ុយ មួយ បាន​បង្ខំ​​ឱ្យ​ពួក​​គាត់​ទទួល​ភ្ញៀវ​បម្រើ​សេវា​ផ្លូវភេទ​ទៅ​វិញ ។​

ដោយ​ពុំ​មាន​ជម្រើស​​ពួក​​គាត់​​បាន​បង្ខំចិត្ត​រួម​ភេទ​ជាមួយភ្ញៀវ ដោយ​ក្នុង​​១​ថ្ងៃ​ចាប់ពី​២​ទៅ​៣​នាក់ ហើយ​កម្រៃ​នៃ​ការ​រួម​ភេទ​ក្នុង​មួយ​សិច​២​ម៉ឺន​រៀល តែ​ត្រូវបង់ឱ្យ​ឈ្មោះ ហ៊ួ​យ មួយ​​ ១ម៉ឺន​រៀល​ ។​ ​ពួក​​​គាត់​ ​​បន្ត​​​ថា ​​​មិន​តែ​ប៉ុណ្ណោះ ឈ្មោះ​ ហ៊ួយ មួយ ​បាន​បង្ខាំង​ពួក​​គាត់​​​​ទុក​​​​មិនឱ្យ​​ចេញ​ទៅ​ណា​មក​ណា​ទេ ​និង​បង្ខំ​ឱ្យ​​ទទួលភ្ញៀវ​គ្មាន​ម៉ោង​​សម្រាក​​ទៀត​ផង ដោយ​ទ្រាំ​នឹង​ទ​ង្វើ​នេះ​លែងបាន ​ពួក​គាត់​ទាំង​ពីរនាក់​ ក៏​បានមក​​ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​តែ​ម្តង ​៕

ព័ត៌មាន​លម្អិត​មាន​​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព​