ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ក្នុង​គ្រួសារ​ ឪក្មេក​សំពង​កូន​ប្រសា​១ដំបង​ប្ញស្សី​​​ចំ​កញ្ចឹង.កស្លា.ប់ ​

8 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ បុរស​ប្រមឹក​ម្នាក់​ឈ្មោះ វ៉ា​ត វឿ​ន អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ត្រូវ​​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាននគរបាល​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​៦ កក្កដា ២០១៥

ខេត្តកំពង់ចាម​ ៖ បុរស​ប្រមឹក​ម្នាក់​ឈ្មោះ វ៉ា​ត វឿ​ន អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​តា​សែន ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ត្រូវ​​កម្លាំង​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាននគរបាល​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​៦ កក្កដា ២០១៥ នេះដោយ​ជាប់​ចោទ​​ពី​បទ​វាយ​កូនប្រសាប្រុសត្រូវ​១​ដំបង​ឫស្សី​បណ្តាល​ឲ្យ​ស្លាប់​​​។

លោក​វរ​សេនី​យ៏​ត្រី ប្រាក់ សុ​គុណ អធិការ​នគរបាល​ស្រុក​ជើងព្រៃឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៦ ​និង​៣០នាទី​ល្ងាច ​ថ្ងៃ​ទី​៥ កក្កដា ម្សិលមិញ​នេះ​បុរស​ជា​ឪពុកក្មេកបាន​ផឹកស្រា​ស្រវឹង​នៅ​​ផ្ទះ​អ្នក​ភូមិ​ជាមួយ ហើយមក​បង្ក​ទំនាស់​ជាមួយ​​ប្រពន្ធ ដោយ​ប្រកែក​គ្នា​ឡើង​តឹង​ស​សៃ.​កស្ទើរ​ផ្ទុះ​​​ហិង្សា​ ។

លោក​វរ​សេនី​យ៍ត្រី ប្រាក់ សុ​គុណ អធិការ​នគរបាល​ស្រុក​ជើងព្រៃ​បន្ត​ថា ស្រប​ពេល​ដែល​ឃើញ​មិនស្រួល​បែប​នោះ​កូនប្រសា​ប្រុស​ឈ្មោះ ថៃ ស៊ា​ង​ហៃ អាយុ​៣៣​ឆ្នាំ ក៏​ទៅ​ឃាត់​ឪពុកក្មេក​កុំ​ឲ្យ​បង្កជម្លោះ​បន្ត​ទៅ​ទៀត ​ព្រោះ​នាំ​តែ​ខ្មាស់​គេ​ទេ ស្រាប់​តែ​​​ត្រូវ​ឪពុកក្មេក​​សំពង​១គល់​ឫស្សី​ពីងពង់​ចំ​កញ្ចឹងក​បណ្តាល​ឲ្យ​ដួល​ស្លាប់​ភ្លាម​ៗ​នៅ​​មុខ​ផ្ទះ ហើយ​បុរស​ជា​ឪពុកក្មេក​បាន​ប្រឹង​រត់គេច​ខ្លួន តែ​ដោយ​មាន​កិច្ច​អន្តរា​គម​ន៍ទាន់​ពេលវេលា​ពី​សំណាក់សមត្ថកិច្ច​ ​​ប្រហែលជា​១៥​នាទី​ក្រោយបុរស​ប្រមឹក​ត្រូវ​បាន​ឃាត់ខ្លួន រួម​ជាមួយ​​​ដំបង​ឫស្សីមួយ​កំណាត់​ ​​ប​ញ្ចូ​ន​មក​កាន់អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ​ដើម្បី​សួរនាំ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព