ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោង​ចក្រ​ស្បែក​ជើង​យិន​ហ័រ​ធ្វើ​កូដ​កម្ម​ទាម​ទារ​​បើក​ប្រាក់​ខែ

8 ឆ្នាំ មុន

ខេត្ត​តា​កែវ​ ៖ កាល​ពី​វេលាម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៦ កក្កដា ២០១៥ កម្មករ​-កម្មការិនីរោង​ចក្រ​ស្បែក​ជើង​យិន​ហ័រ ស្ថិត​ក្នុង​ភូមិ​អង្គ​តា​សោម ឃុំ​អង្គ​តា​សោម​ ស្រុក​ត្រាំ​កក់​ចំនួន​៨០​នាក់​បាន​នាំ​គ្នា​ធ្វើ​កូដ​កម្ម​មិន​ចូល​ធ្

ខេត្ត​តា​កែវ​ ៖ កាល​ពី​វេលាម៉ោង​១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​៦ កក្កដា ២០១៥ កម្មករ​-កម្មការិនីរោង​ចក្រ​ស្បែក​ជើង​យិន​ហ័រ ស្ថិត​ក្នុង​ភូមិ​អង្គ​តា​សោម ឃុំ​អង្គ​តា​សោម​ ស្រុក​ត្រាំ​កក់​ចំនួន​៨០​នាក់​បាន​នាំ​គ្នា​ធ្វើ​កូដ​កម្ម​មិន​ចូល​ធ្វើ​ការ​​ទាម​ទារ​ឱ្យ​ថៅ​កែ​រោង​ចក្រ​បើក​ប្រាក់​ខែ​​។

កម្មករ​-កម្មការិនី​រោង​ចក្រ​យិន​ហ័រ​បាន​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​ពួក​គេ​ធ្វើ​កូដ​កម្ម​មិន​ចូល​ធ្វើ​ការ​ដោយ​សារ​ថៅ​កែ​រោង​ចក្រ​មិន​ព្រម​បើក​ប្រាក់​ខែ​ឱ្យ​។ ពួក​គេ​បន្ត​ថា ថ្ងៃ​នេះ​ធ្វើ​កូដ​កម្ម​មុខ​រោង​ចក្រ បើ​មិន​មាន​ដំណោះ​ស្រាយ​ទេ ពួក​គេ​នឹង​ធ្វើ​កូដ​កម្ម​បិទ​ផ្លូវ​ជាតិ​លេខ​៣​តែ​ម្តង​។

ប្រភព​ដដែល​​បន្ត​ទៀត​ថា រោង​ចក្រ​យិន​ហ័រ​នេះ​បាន​ទទួល​ស្បែក​ជើង​បន្ត​ពី​រោង​ចក្រ​ធំ​យី​ហោ​ប៉ុណ្ណទូស​ហ្វូត​ហ្វែរ​ អិល​ធី​ឌី ដែល​មាន​ទី​តាំង​នៅ​ឃុំ​អង្គ​តា​សោម​ដូច​គ្នា​ចម្ងាយ​ប្រមាណ​១០០០ម៉ែត្រ​ ហើយ​រោង​ចក្រ​នោះ​បាន​ជំពាក់​លុយ​រោង​ចក្រ​ដែល​ពួក​គេ​កំពុង​ធ្វើ​ការ​រាល់​ថ្ងៃ​ចំនួន​២៤​ម៉ឺន​ដុល្លារ​តាំង​ពី​ខែ​មេសា​មក​ ដោយ​រោង​ចក្រ​ធំ​នោះ​មិន​ព្រម​សង​ទើប​ថៅ​កែ​គ្មាន​លុយ​បើក​ប្រាក់​ខែ​ឱ្យ​ពួក​គេ​។

ទាក់​ទិន​ហេតុ​ការណ៍​នេះ​ នៅ​ពេល​អ្នក​យក​ព័ត៌​មាន​ចុះ​ទៅ​ថត​ ថៅ​កែ​ចិន​រោង​ចក្រ​ប៉ុណ្ណ​ទូស​ហ្វូត​ហ្វែរ​អិល​ធី​ឌី​ នោះ​បាន​ដេញ​អ្នក​យក​ព័ត៌​មា​ន​ចេញ​មិន​ឱ្យ​ថត​ទេ​៕