ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី LEE HEE-HO ភរិយា​របស់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​នឹង​ទៅ​កាន់​កូរ៉េ​ខាងជើង

8 ឆ្នាំ មុន

មជ្ឈមណ្ឌល​សន្តិភាព គី​ម ដេ​យ៉ុ​ង ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៦ កក្កដា​ថា លោកស្រី LEE HEE-HO ភរិយា​មេម៉ាយ​របស់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​គី​ម ដេ​យ៉ុង នឹង​ទៅ​កាន់​កូរ៉េ​ខាងជើង នា​ថ្ងៃ​ទី​៥ សីហា

មជ្ឈមណ្ឌល​សន្តិភាព គី​ម ដេ​យ៉ុ​ង ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៦ កក្កដា​ថា លោកស្រី LEE HEE-HO ភរិយា​មេម៉ាយ​របស់​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​គី​ម ដេ​យ៉ុង នឹង​ទៅ​កាន់​កូរ៉េ​ខាងជើង នា​ថ្ងៃ​ទី​៥ សីហា ដែល​លោកស្រី​នឹង​ស្ថិត​នៅ​ទីនោះ​រហូត​ដល់​ថ្ងៃ​ទី​៨ សីហា ។

មជ្ឈមណ្ឌល និង​គណៈកម្មាធិការ​ដើម្បី​សន្តិភាព​នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​របស់​កូរ៉េ​ខាងជើង បាន​យល់ព្រម​ឱ្យ​មាន​ទស្សនកិច្ច​មួយ​នៅ​កូរ៉េ​ខាងជើង​របស់​លោកស្រី LEE ពី​ថ្ងៃ​ទី​៥ ទៅ​ទី​៨ សីហា ក្នុង​ឱកាស​នៃ​កិច្ចប្រជុំ​មួយ​នា​ព្រឹក​ថ្ងៃ​ទី​៦ កក្កដា នៅ​កា​អឺ​សុង ។

លោក KIM SUNG-JAE អតីតរដ្ឋមន្ត្រី​វប្បធម៌ និង​ជា​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​មជ្ឈមណ្ឌល​សន្តិភាព គី​ម ដេ​យ៉ុ​ង ថ្លែង​ថា ប្រធាន​គណៈកម្មាធិការ​ការពារ​ជាតិ​កូរ៉េ​ខាង​ជើង​​លោក​គី​ម ជុង​អ៊ុ​ន បាន​ស្នើ​ឱ្យ​មានការ​ធ្វើ​ដំណើរ​តាម​យន្តហោះ ដោយ​គិតដល់​សុខភាព​របស់​លោកស្រី LEE ហើយ​លោកស្រី​ក៏​យល់​ស្រប​តាម​។ លោក​អះអាង​បែប​នេះ​ពេល​វិល​ត្រឡប់​ពី​កា​អឺ​សុង​ជាមួយ​មនុស្ស​៤​នាក់​ទៀត​នៅ​ឯ​ការិយាល័យ​គយ អន្តោប្រវេសន៍ និង​ច​ក្តា​ឡី​សកៈ​ឯ PAJU ។

ពេល​សួរ​ថា តើ​លោកស្រី LEE នឹង​ជិះ​យន្តហោះ​កូរ៉េ​ខាងត្បូង​ឬ​អត់​លោក KIM SUNG JAE ឆ្លើយ​ថា គេ​ត្រូវ​ពិភាក្សា​គ្នា​ទៀត​។ លោក​ថា យើង​ត្រូវ​ពិភាក្សា​គ្នា​ថែម​ទៀត​ដើម្បី​កំណត់​ថា តើ​កូរ៉េ​ខាងជើង​នឹង​បញ្ជូន​យន្តហោះ​មួយ​មក ឬ​លោកស្រី LEE នឹង​ប្រើ​យន្តហោះ​កូរ៉េ​ខាងត្បូង​មួយ​គ្រឿង ។ អតីត​ស្ត្រី​ទី​មួយ​កូរ៉េ​ខាងត្បូង​ត្រូវ​ជិះ​យន្តហោះ​ដែល​ហោះ​ត្រង់​កាត់​ពីលើ​សមុទ្រ​លឿង ៕