ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អាវុធហត្ថ​ខេត្ត​ស្វាយរៀង​​​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​​​ពី​ជួញដូរ​គ្រឿង​ញៀន​នៅ​​ស្រុក​កំពង់​រោទិ៍

8 ឆ្នាំ មុន

ខេត្ត​​ស្វា​យ​​រៀង ៖ ​ជន​សង្ស័យ​​ម្នាក់​ជា​មុខសញ្ញា​ចាស់​ ​ត្រូវ​​កម្លាំង​កងរាជ​អាវុធហត្ថ​ធ្វើការ​ឃាត់ខ្លួន​​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​​ចែកចាយ​ និង​ជួញដូរ​គ្រឿង​ញៀន​​នៅ​ក្នុង​មូលដ្ឋាន​ ​កាលពី​វេលា​ម៉ោង​០១ និង​៥០​នាទី​រសៀល​​​ថ្ងៃ​ទី​៥ កក្កដា ២០១៥ ស្ថិតចំណុច​​ផ្លូវលំ​មួយ​កន្លែង​ក្នុងភូមិ​ព្រៃ​​តា​​ញ៉​យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទិ៍​ ខេត្ត​ស្វាយ​​រៀង ។

ប្រភព​បាន​ឱ្យ​ដឹងថា ជនសង្ស័យ​​ដែលឃាត់ខ្លួនឈ្មោះ​តឿ វ៉ា​ន់​ដឿ​ន ​អាយុ​៣៥​ឆ្នាំ មាន​​ទីលំនៅ​​ក្នុងភូមិ​-ឃុំ​ខាងលើ រួម​​និង​​វត្ថុ​តាង​ដែល​​អូស​រឹប​បាន​​មាន ​១-​ម្សៅ​​ក្រាម​ពណ៌.ស​ថ្លា ​(​ម៉ា​ទឹកកក​) ៨​កញ្ចប់​តូច ២-​​ថ្នាំ​​គ្រាប់​ពណ៌​​ផ្កា​​​ឈូក​​​​​៤​​គ្រាប់ ​​៣-​​ជញ្ជីង​​ថ្លឹង​គ្រឿង​ញៀន​​១​គ្រឿង​ ​៤-​​ទូរ​ស័ព្ទ​ដៃ​ម៉ាក​ Nokia ចំនួន​១​គ្រឿង​ ​៥-ទូរស័ព្ទ​ដៃ​ម៉ាក ​iphone ១​គ្រឿង ​៦-​ស៊ី​ម​ទូរ​ស័ព្ទ​​ចំនួន​៣​ ​៧-​ស្លាក​​លេខ​ម៉ូតូ​​ចំនួន​២ (​ស្លាក​​លេខ​​វៀតណាម​១ ​និង​ស្លាក​លេខ​ខ្មែរ​១) ​៨-​ដែកកេស​​ចំនួន​៨ ​​៩​-​ថង់ជ័រ​​សម្រាប់​​ដាក់​គ្រឿងញៀន​​​​​៦៤​​​កញ្ចប់​​ និង​១០​-​ឯកសារ​ដែល​ពាក់ព័ន្ធ​មួយ​​ចំនួន​​ទៀត​ ។

​ប្រភព​​បាន​​ឱ្យ​​ដឹង​ថា​ ​ដោយ​មានការ​​ផ្តល់ព័ត៌​មាន​​ពី​ប្រជាពលរដ្ឋ​ថា​ មានការ​​ចែកចាយ​នៅ​ក្នុងភូមិ​-ឃុំ​ខាងលើ​ លោកឧត្តម​សេនីយ៍​ត្រី សែ វុ​ទ្ធី ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្តស្វាយរៀង​ បាន​ដាក់​​​កម្លាំង​​អាវុធហត្ថ​ខេត្តស្វាយ​រៀង​ សហការ​ជាមួយ​​និង​កម្លាំង​កង​រាជ​អាវុធហត្ថ​ស្រុក​​កំពង់​​រោ​ទិ៍ ​ចុះ​បង្ក្រាប​​​និង​ចាប់​ឃាត់ខ្លួន​បាន​​ជនសង្ស័យ​ម្នាក់​តែម្តង ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព