ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​គណៈកម្មការចម្រុះ​ព្រំដែនផ្តើមបើកកិច្ចប្រជុំផ្លូវការ​នៅថ្ងៃស្អែក​ក្នុងរាជធានីភ្នំពេញ

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ កិច្ចប្រជុំក្រុមការងារគណៈកម្មការ​ចម្រុះព្រំដែនគោកកម្ពុជា-​វៀតណាម ​ដែលតាមគម្រោង​នឹងជួបគ្នាក្នុង​​ក្រុងសៀមរាប​នៅថ្ងៃទី០៦​

រាជធានីភ្នំពេញ ៖​ កិច្ចប្រជុំក្រុមការងារគណៈកម្មការ​ចម្រុះព្រំដែនគោកកម្ពុជា-​វៀតណាម ​ដែលតាមគម្រោង​នឹងជួបគ្នាក្នុង​​ក្រុងសៀមរាប​នៅថ្ងៃទី០៦​កក្កដា​​នេះ ​បានលើកមកបា្ររព្ឋ​ធ្វើនៅក្នុងរាជធានីភ្នំពេញវិញ ​ប៉ុន្តែមិនទាន់​ចាប់ផ្តើម​នៅថ្ងៃចន្ទនេះទេ​ ទោះបីជាក្រុមការងារ​គណៈកម្មការចម្រុះ​ព្រំដែន​គោក​​ខាងភាគី​វៀត​ណាម​បានមកដល់ប្រទេសកម្ពុជា​រួចហើយនោះក្តី ។​

យ៉ាងណាក៍ដោយ​ ជំនួបដែលនឹងជជែកគ្នា​ពីចំណុចសេសល់លើបញ្ហាព្រំដែន​រវាងប្រទេសជិតខាងទំាងពីរ​ដែលនឹងចាប់ផ្តើមផ្លូវការ​នៅព្រឹកស្អែកនេះ​ មិន​ទាន់ដឹងថា​រៀបចំនៅទីណានោះនៅឡើយទេ ​គ្រាន់តែដឹងថានៅ​ក្នុងរាជធានីភ្នំពេញ ។

ប្រធាន​គណៈកម្មការចម្រុះ​ព្រំដែនគោក ​លោក វ៉ា គឹមហុង ​មិនអាច​ទាក់ទងដើម្បីសុំការអត្ថាធិប្បាយ​បានទេនៅថ្ងៃទី០៦កក្កដានេះ ៕