ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក ​អ៊ា​ង ស៊ី​ផា​ន ​​នាំ​​អំណោយ​អនុ​សាខា​កាកបាទក្រហម​ខណ្ឌ​ច្បារ​អំពៅ​ចែក​ជូនពលរដ្ឋ​ក្រីក្រ​២០​គ្រួសារ​​

8 ឆ្នាំ មុន

​​រាជ​ធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​​កក្កដា​ ​២០១៥​ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ច្បារ​អំពៅ​ ដឹកនាំ​ដោយ​លោក ​អ៊ា​ង ស៊ី​ផា​ន ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ និង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌ

​​រាជ​ធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​​កក្កដា​ ​២០១៥​ អនុ​សាខា​កាកបាទក្រហមកម្ពុជា​ខណ្ឌ​ច្បារ​អំពៅ​ ដឹកនាំ​ដោយ​លោក ​អ៊ា​ង ស៊ី​ផា​ន ​អភិបាល​ខណ្ឌ​ច្បារ​អំពៅ និង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ប្រចាំ​ខណ្ឌ បាន​ដឹកនាំ​ក្រុម​មន្ត្រី​ ​នាំ​យក​អំណោយ​សម្តេច​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន ​រ៉ា​នី ហ៊ុន ​សែន ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​​ទាំង​២០​គ្រួសារ ដែល​រស់នៅ​ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ។

អំណោយ​ដែល​ត្រូវ​បាន​ចែក​ជូន ក្នុង​១​គ្រួសារ​ៗ មាន ​អង្ករ​២៥​គីឡូក្រាម ​មី​១​កេស ​​ត្រីខ​១០​កំប៉ុង ឃី​ត​១​ឈុត (​មុង ភួង សារុង ក្រមា ) ​ទឹកត្រី​១​យួរ​ ទឹកស៊ីអ៊ីវ​១​យួរ​ទឹក​បរិសុទ្ធ​១​កេស និង​​ប្រាក់​​៥​ម៉ឺន​រៀល ។

​ឆ្លៀត​​ក្នុង​ឱកាស​​នេះ​ដែរ លោក ​អ៊ា​ង ស៊ី​ផា​ន ​ក៏​បាន​ធ្វើការ​សំណេះសំណាល និងផ្តាំ​ផ្ញើ​ជាមួយ​​ប្រជាពលរដ្ឋ​ទាំង​២០​គ្រួសារ ឱ្យ​​ចេះ​ថែរក្សា​នូវ​សុខភាព​អនាម័យ​ឱ្យ​បាន​ល្អ ចៀសវៀង​​ជំងឺ​ឈឺ​ស្កាត់ កើត​មាន​លើ​ខ្លួនប្រាណ ពោល​គឺត្រូវ​រស់នៅ​ស្អាត​ ហូប​ស្អាត​ និង​ផឹក​ស្អាត ជា​និច្ច ។

​លោក​អភិបាល​ខណ្ឌ បន្ត​ថា រាល់​សកម្មភាព និង​ការ​បរិច្ចាគ​នេះ គឺជា​ការ​អនុវត្តទៅ​តាម​អនុសាសន៍ គោលការណ៍​របស់​កាកបាទក្រហមកម្ពុជា​ដែល​មាន សម្តេច​កិ​តិ្ត​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជា​ប្រធាន ។ ដែល​ជា​និច្ចកាល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តែងតែ​ក្រើនរំលឹក​ទៅ​ដល់​មន្ត្រី​ក្រោម​ឱវាទ ឱ្យ​​មានការ​យកចិត្តទុកដាក់ និង​គិតគូរ​ទៅ​ដល់មនុស្ស​ចាស់ជរា​ ​អ្នក​ដែល​ជួប​​​ការ​លំបាក​ និង​អ្នក​ដែល​មាន​ការ​ខ្វះខាត ជា​ពិសេស​ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក្នុង​មូលដ្ឋាន ដោយ​មិន​ត្រូវ​មើល​រំលង​ឡើយ ៕​