ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ូលិស​​សេដ្ឋកិច្ច​ក្រសួង​​មហាផ្ទៃ​​ចុះ​បង្ក្រាប​ និងរឹប​អូស​​គ្រឿង​សម្អាង​ខុស​ច្បាប់បាន​​៨៤​កេស​ធំ​ ​នៅ​ខណ្ឌ​ចំការមន

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយ​ការណ៍​ពី​​អ្នក​​ឆ្លើយ​ឆ្លង​​ព័ត៌​មាន​កោះសន្តិភាព​​​ បាន​ឱ្យ​ដឹង​ថា នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថ្ងៃទី​៦ កក្កដា​ ២០១៥ ​កម្លាំង​នគរ​បាល​ប្រ​ឆាំង​បទ​ល្មើស​ក្រសួង​មហាផ្ទៃ

រាជ​ធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយ​ការណ៍​ពី​​អ្នក​​ឆ្លើយ​ឆ្លង​​ព័ត៌​មាន​កោះសន្តិភាព​​​ បាន​ឱ្យ​ដឹង​ថា នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថ្ងៃទី​៦ កក្កដា​ ២០១៥ ​កម្លាំង​នគរ​បាល​ប្រ​ឆាំង​បទ​ល្មើស​ក្រសួង​មហាផ្ទៃ ​កំពុង​ចុះ​បង្ក្រាប​ជាក់​ស្តែង និង​ឆែក​ឆេរ​រក​ឃើញ​​​​គ្រឿង​សម្អាង​ខុស​​ច្បាប់ ​នៅ​ឃ្លាំង​​លេខ​​១៩ ផ្លូវ​លេខ​៤២០ សង្កាត់​បឹង​​ត្របែក ខណ្ឌ​​ចំការ​មន ។​

​ប្រភព​​ព័ត៌​មាន​​ជំហាន​ដំបូង​បាន​ឱ្យ​​ដឹង​ថា ​ការ​ចុះ​បង្ក្រាប​​បទ​ល្មើស​ខុស​ច្បាប់​​​ខាង​លើ​នេះ ដឹក​នាំ​ដោយ​លោកឧត្តម​​សេនីយ៍​ត្រី​ ឡុង​ ស្រេង ​អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​នៃ​ក្រសួង​មហាផ្ទៃ ។  ​​​សមត្ថកិច្ច​​ធ្វើការ​រឹប​អូស​​គ្រឿង​សម្អាង​​​ដែល​ជា​ទំនិញ​ខុស​ច្បាប់ចំនួន​៤​ប្រភេទ ​​ដែល​មាន​​៨៤​កេស​ធំ  ​​​នៅ​​​អាស្រយ​ដ្ឋាន​ខាង​លើ ៕

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិ​ភាព