ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពលរដ្ឋក្រុងកំពង់ឆ្នាំង​សម្តែង​​​ក្តី​​បារម្ភ​បញ្ហា​សុវត្ថិភាព​​​ក្នុង​វេទិកា​ផ្សព្វ​ផ្សាយ និង​ពិគ្រោះ​យោបល់​​

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំងបាន​សម្តែង​ការ​​ក្តី​​បារម្ភ​​ជា​​ខ្លាំង ចំពោះ​បញ្ហា​​គ្រឿង​ញៀន ល្បែង​ស៊ី​ស​ង, ចោរកម្ម ក្មេង​ទំនើង ដែល​កំពុង​កើត​មាន​នៅ​មូលដ្ឋាន​រ​បស់​ខ្លួន ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​​ពួក​គាត់ ពិសេស​​កូនចៅ​គាត់​​ដែល​ងាយ​​និង​រង​គ្រោះ​​ ដោយ​ការ​អូស​ទាញ​ឱ្យ​​ប្រើប្រាស់​គ្រឿង​ញៀន បាត់បង់​ការ​សិក្សា​ ​​ក្រៅពី​នេះ​នៅ​មាន​បញ្ហា​បរិស្ថាន និង​ភា​ព​យឺត​

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំងបាន​សម្តែង​ការ​​ក្តី​​បារម្ភ​​ជា​​ខ្លាំង ចំពោះ​បញ្ហា​​គ្រឿង​ញៀន ល្បែង​ស៊ី​ស​ង, ចោរកម្ម ក្មេង​ទំនើង ដែល​កំពុង​កើត​មាន​នៅ​មូលដ្ឋាន​រ​បស់​ខ្លួន ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​​ពួក​គាត់ ពិសេស​​កូនចៅ​គាត់​​ដែល​ងាយ​​និង​រង​គ្រោះ​​ ដោយ​ការ​អូស​ទាញ​ឱ្យ​​ប្រើប្រាស់​គ្រឿង​ញៀន បាត់បង់​ការ​សិក្សា​ ​​ក្រៅពី​នេះ​នៅ​មាន​បញ្ហា​បរិស្ថាន និង​ភា​ព​យឺត​យ៉ាវ​ក្នុង​ការបម្រើ​សេវា​សាធារណៈ​​ផង​​ដែរ ។ 

ប្រជា​ពលរដ្ឋ​បាន​​លើក​ឡើង​​បែប​​នេះ ក្នុង​​វេទិកា​​ផ្សព្វ​ផ្សាយ និង​ពិគ្រោះ​​យោ​ប​ល់​របស់​ក្រុម​ប្រឹក្សា​ក្រុង​​កំពង់ឆ្នាំង​​នៅ​សាលា​ក្រុង​កំពង់​ឆ្នាំង កាលពី​​វេលា​ព្រឹក​ថ្ងៃ​ទី​០៥​ ​កក្កដា ​២០១៥ ។

ប្រជាពលរដ្ឋ​គ្រប់​ភូមិ​​ក្នុង​សង្កាត់​ទាំង​៤ ​ក្នុង​ក្រុង​កំពង់ឆ្នាំង ​បាន​លើក​ឡើង​ទៀត​ថា ​សមត្ថកិច្ចនិង​អាជ្ញាធរ​​ដូច​ជា​មិន​ទាន់​អនុវត្ត​បាន​នៅឡើ​យ​ ដូច​ជា​នៅ​មាន​ចន្លោះ​ប្រហោង​​ជា​ច្រើន​ក្នុង​ការ​អនុវត្ត ​។ កត្តា​សំខាន់​ គឺ​ការ​ចាក់សំរាម​​គ្មាន​សណ្តាប់ធ្នាប់ និង​រថយន្ត​ដឹក​ដី​មិន​​គ្រប​​ធ្លាក់​ពេញ​ផ្លូវ​ធ្វើ​ឱ្យ​​ទីក្រុង គ្មាន​សោ​ភ័ណ​​ភាព​,​ បញ្ហា​គ្រឿងញៀន​​ឃើញ​តែ​ចាប់​លែងៗ​នៅ​មិន​ទាន់​គ្រប់គ្រង​​បាន​នៅ​ឡើយ ហើយ​គ្រឿងញៀន​ចាប់​បាន​មិន​​ដែល​ឃើញ​ធ្វើ​កម្មវិធី​​កម្ទេច​ចោល​នៅ​ឡើយ, ​បញ្ហា​ក្មេង​ទំនើង​​នៅ​តែ​បង្ក​អ​ស្ថិរ​ភាព​ក្នុង​សាលា​​ទី​សាធារណៈ​ ធ្វើឱ្យ​​មាន​អសន្តិសុខ​ក្នុង​សង្គម​ ។ល។ ​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព