ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឃាត​ករ​វាយ​សម្លា.ប់​មិត្ត​ភក្តិ​ក្នុង​វត្ត​ថ្វាយ​ដង្គំត្រូវ​បាន​ចាប់ខ្លួន​

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​​​ជន​ស​ង្ស័​យម្នាក់​ពាក់​ព័ន្ធ​​​ក្នុង​ករណី​ឃាតក.ម្ម​វាយ​សម្លា.ប់​មិត្តភក្តិ​​នៅ​ក្នុងវត្ត​​ថ្វាយ​ដង្គំ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា កាលពី​ថ្ងៃ​ទី​២ ​កក្កដា ត្រូវ​បាន​សមត្ត​កិច្ច​នគ​របាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត

រាជ​ធានី​ភ្នំពេញ​ ៖ ​​​ជន​ស​ង្ស័​យម្នាក់​ពាក់​ព័ន្ធ​​​ក្នុង​ករណី​ឃាតកម្ម​វាយ​សម្លាប់​មិត្តភក្តិ​​នៅ​ក្នុងវត្ត​​ថ្វាយ​ដង្គំ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា កាលពី​ថ្ងៃ​ទី​២ ​កក្កដា ត្រូវ​បាន​សមត្ត​កិច្ច​នគ​របាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ចាប់ខ្លួនបាន​កាល​ពី​ថ្ងៃ​ទី​៥ ​កក្កដា នៅ​ក្នុង​ម​ជ្ឍមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។

ជន​ជាប់​សង្ស័យ​ក្នុង​ករណី​ឃាតកម្ម​នេះ​មានឈ្មោះ​ធូ ពៅ ហៅចាន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិនពិតប្រាកដ ចំណែកជន​រង​គ្រោះ​ក្នុង​អំពើ​ឃាតកម្ម​នោះ​ឈ្មោះ កឺ ភេទ​ប្រុស អាយុប្រហាក់​ប្រហែល​ជនសង្ស័យ​ដែរ និង​គ្មាន​មុខរបរ ទីលំនៅ​ពិតប្រាកដ​ដូច​គ្នា ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជន​សង្ស័​យ​ជា​ឃាតករ​នោះ​ត្រូវ​បាន​លោក​វរសេនីយ៍ទោ​អេ​ង សោភា ប្រធាន​ការិយាល័យ​នគរបាលព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ ​​ឲ្យ​ដឹង​ថា​ កាលពី​យប់​ថ្ងៃ​ទី​២ ​កក្កដា ២០១៥ មាន​ករ ណី​ឃាត​កម្ម​វាយ​សម្លាប់​យុវជន​ម្នាក់​ដែល​ស្នាក់​នៅ​ក្នុង​វត្ត​មង្គល​វ​ន្ត័ ហៅ​វត្ត​ថ្វាយ​ដង្គំ ស្ថិត​នៅសង្កាត់​មនោ​រម្យ ខណ្ឌ​៧​មក​រា ។

ក្រោយ​កើត​មាន​អំពើ​ឃាតកម្ម​នោះ​ ជន​ដៃដល់​បាន​គេចខ្លួនបាត់ រី​ឯជន​រង​គ្រោះ​ត្រូវ​បាន​សមត្ត​កិច្ច រួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចេញ​ប្រាក់​បូជា​តាម​ប្រពៃណី​ទៅ ។ ​ ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​​​​ថា រូបគេ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ឃាតកម្ម​វាយ​សម្លាប់​ឈ្មោះ កឺ នោះ​មែន ។ មូលហេតុ​ដែលគេ​វាយ​សម្លាប់​ឈ្មោះ​កឺ ​ដោយសារ​តែ​មាន​គំនុំ​ទាស់​ពាក្យ​សម្តី​គ្នា​ពី​រឿង​បាយ​ទឹក​នំ​ចំណី​នៅក្នុង​វត្ត​ពេល​រដូវ​បុណ្យ​ទាន​ធំៗ​តាំងពី​ថ្ងៃមុន​មក៕