ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកំពត​ដាំ​កូន​ជិត​ជិត​១​ម៉ឺន​ដើម​តាម​សងខាង​ផ្លូវជាតិ​លេខ​៤១ ហៅ​ផ្លូវ​ព្រះ​អង្គឌួង

8 ឆ្នាំ មុន

ខេត្តកំពត ៖ អាជ្ញាធរ​ខេត្តកំពត បាន​ដាំ​កូន​ឈើ​ប្រមាណ​ជិត​១​ម៉ឺន​ដើម​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤១ ដែល​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពត​ហៅ​ថា «​ផ្លូវ​ព្រះ​អង្គឌួង​» នៅ​ក្នុង​ពិធីបុណ្យ​រុក្ខទិវា ដែល​ធ្វើ​នៅ​សាលាស្រុក​ជុំ​គិរី​នៅ​ថ្ងៃ​ទី​៦ កក្កដា ២០១៥ នេះ ក្រោម​អធិបតីភាព​លោក​ខូ​យ ឃុន​ហ៊ួ​រ អភិបាល​ខេត្តកំពត​។

គួរ​រំលឹក​ថា ផ្លូវជាតិ​លេខ​៤១​នេះ ទើប​ដាក់​សម្ពោធ​នា​ពេល​ថ្មី​ៗ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រវែង​ជាង​៩៥​គីឡូម៉ែត្រ ភ្ជាប់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ថ្នល់ទទឹង ខេត្តកំពង់ស្ពឺ និង​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ល្អាង ក្នុង​ស្រុក​​ដងទង់​។

ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​តែង​ហៅ​ផ្លូវជាតិ​លេខ​៤១​នេះ​ត​ៗ​គ្នា​ថា ផ្លូវ​ព្រះ​អង្គឌួង ដោយសារ​ផ្លូវ​នេះ ត្រូវ​បាន​កសាង​តាំងពី​រជ្ជកាល​ព្រះបាទ​អង្គឌួង ភ្ជាប់​មក​ផែ​សមុទ្រ​ទឹក​ជ្រៅ​ខេត្តកំពត សម្រាប់​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រទេស​អឺរ៉ុប ដោយ​មិនបាច់​ឆ្លង​កាត់​​ប្រទេស​វៀតណាម​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព