ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សាធារណការ​រាជធានី​​សិក្សា និង​ស្ថាបនា​ប្រ​ព័ន្ចចរាចរ​ផ្លូវបត់​ឆ្វេង​ទាំង​៤​ទិស​នៅ​ទីតាំង​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ព្រះ​មុនី​វង្ស

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​លោក​សាំ ពិសិដ្ឋ​ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​ថា កន្លង​មក​នៅ​ដំណាក់កាល​ទី​១ ការ​ដោះស្រាយ​ប​ព្ហាា​ចរាចរ​កកស្ទះ​នៅ​ចំណុច​ក្បាលថ្នល់​បាន​ល្អ​មួយ

រាជធានី​ភ្នំពេញ ៖ ​លោក​សាំ ពិសិដ្ឋ​ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​ថា កន្លង​មក​នៅ​ដំណាក់កាល​ទី​១ ការ​ដោះស្រាយ​ប​ព្ហាា​ចរាចរ​កកស្ទះ​នៅ​ចំណុច​ក្បាលថ្នល់​បាន​ល្អ​មួយ​កម្រិត​ បន្ទាប់​ពីសា​លា​រាជធានី​ភ្នំពេញបាន​សង់ស្ពាន​អាកាស​ និង​ស្ពាន​ព្រះ​មុនី​វង្ស​។

លោក​បាន​បញ្ជាក់​ថា ជា​បច្ចេកទេស ស្ថានភាព​បច្ចុប្បន្នបាន​ដោះស្រាយ​ទិស​ចរាចរ​ទៅ​មក​ត្រង់​ចំនួន​៤​ទិស និង​បត់​ស្តាំ​ចំនួន​៤​ទិស ប៉ុន្តែ​ចរាចរ​បត់​ឆ្វេង​ចំនួន​៤​ទិស​មិន​ទាន់​មាននៅ​ឡើយ​។ ក្នុង​ដំណាក់កាល​ទី​២​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ចាត់​មន្ទីរ​សាធារណការ​ និង​ដឹក​ជ​ញ្ជូនធ្វើការ​សិក្សា​ដោះស្រាយ​ចរាចរ​អាច​បត់​ឆ្វេង​ទាំង​៤​ទិស​នៅ​ទីតាំង​នេះ ដោយ​នឹង​សាងសង់​ជា​ស្ពាន​អាកាស​បត់​ឆ្វេង​កោង​ឯកទិស​ចំនួន​២ និង​ផ្លូវ​​ក្រោម​​ដី​បត់​ឆ្វេង​កោង​ឯកទិស​ចំនួន​២ បន្ថែម​លើ​ស្ពាន​មាន​ស្រាប់​។

ការ​បកស្រាយ​ផ្លូវបត់​ឆ្វេង​ទាំង​៤​ទិស​ដែល​នឹង​សាងសង់​បន្ថែម​ដូច​រូប​ប្លង់ មាន​ដូច​ខាងក្រោមៈ ១-​ចរាចរ​ពី​​មហាវិថី​ព្រះ​មុនី​វង្ស​ទៅ​មហាវិថី​ព្រះ​នរោត្តម ត្រូវ​ធ្វើដំណើ​រ​ដល់​ក្រោម​ស្ពាន​ចាស់​ហួស​បន្តិច បត់​ឆ្វេង​ឡើង​ស្ពាន​គម្រោង​រាង​កោង ​រួច​ភ្ជាប់​ចូល​គន្លង​ពង្រីក​ស្ពាន​ចាស់​។ ២-​ចរាចរ​ពី​ផ្លូវជាតិ​លេខ​២​ចាក់​អង្រែ​មក​មហាវិថី​ព្រះ​មុនី​វង្ស ត្រូវ​ធ្វើដំណើរ​ចូល​ផ្លូវ​ក្រោម​ដី ​រួច​បត់​ឆ្វេង​ឡើ​ង​មក​មហាវិថី​ព្រះ​មុនី​វង្ស​។ ៣-​ចរាចរ​ពី​ច្បារ​អំពៅ​មក​ផ្លូវជាតិ​លេខ​២​ចាក់​អង្រែ ត្រូវ​ធ្វើ​ចរាចរ​ពី​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់ដល់​ក្រោម​ស្ពាន​ចាស់​ហួស​បន្តិចបត់​ស្តាំ​ឡើ​ង​ស្ពាន​គម្រោង​រាង​កោង រួច​ភ្ជាប់​ចូល​គន្លង​ពង្រីក​ស្ពាន​ចាស់​។

៤-​ចរាចរ​ពី​មហាវិថី​ព្រះ​នរោត្តម​មក​ច្បារ​អំពៅ ត្រូវ​ធ្វើ​ចរាចរ​ចូល​ផ្លូវ​ក្រោម​ដី​ រួច​បត់​ឆ្វេង​ឡើង​មក​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​។ គម្រោងផែនការ​ដំណាក់កាល​ទី​២​នេះ នឹង​ដោះស្រាយ​ចរាចរ​បាន​១០០% ដូច​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​៕