ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី០៥ កក្កដា ២០១៥ បានអញ្ជើញចុះទៅដល់ឈាបនដ្ឋានបូជាសពនៅវត្តឥន្តញ្ញាណ ហៅវត្តក្រោម ដើម្បីនាំយកថវិកាមួយចំនួនរួមជាមួយមឈូសដាក់សពយកទៅប្រគល់ជូនសាច់ញាតិស្ត្រីរងគ្រោះស្លាប់បាត់បង់ជីវិតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី០៤ កក្កដា ២០១៥ កន្លងទៅនេះ ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានមានប្រសាសន៍ឱ្យដឹងថា បន្ទាប់ពីលោកទទួលព័ត៌មានមកខាងស្ត្រីរងគ្រោះខាងលើ មានស្ថានភាពគ្រួសារក្រីក្រ នាងជាអ្នកបម្រើការជាបុគ្គលិកនៅតាមអាហារដ្ឋាន ដើម្បីប្រាក់បៀវត្សតិចតួចយកទៅចិញ្ចឹមឪពុក ដែលមានអាយុ៨៥ឆ្នាំ រួមជាមួយម្តាយដែលមានអាយុ៧៥ឆ្នាំ រស់នៅឯស្រុកកំណើត ។
លោកបន្តទៀតថា បន្ទាប់ពីទទួលបានខាងលើនេះ លោកក៏មានគំនិតផ្តួចផ្តើមបានរកសប្បុរសជននានា ដើម្បីបានជួយជ្រោមជ្រែងក្នុងការធ្វើបុណ្យ ទោះបើតិចតួចស្តួចស្តើងក្តី ទៅតាមលទ្ធភាពដែលសប្បុរសជនបានជួយឧបត្ថម្ភដល់សាច់ញាតិគ្រួសារសព ដើម្បីជាការសន្សំកុសលបុណ្យ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ