ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គ​​នាយកដ្ឋាន​​​ពន្ធដារ​​ប្រមូល​​​ពន្ធ​បាន​​ជាង​៧០៦,៧៥​លាន​​ដុល្លារ​​ ក្នុង​ឆមាស​ទី​១ ​​ឆ្នាំ​​២០១៥

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រេច​ប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​បាន​សរុប​ចំនួន​ប្រមាណ ៧០៦,៧៥​លាន​ដុល្លារ​ស្នើ​នឹង​២.៨២៧.០១៩,៥៥​លាន​រៀល​ ស្មើនឹង​៦០,៦៧%​នៃ​គោលដៅ​​កំណត់​ក្នុង​​ច្បាប់​​ហិរញ្ញវត្ថុ​សម្រាប់​​ការ​គ្រប់គ្រង​​​ឆ្នាំ​២០១៥​ នៅ​ក្នុង​​មាស​​ទី​១​ ឆ្នាំ​២០១៥​​​នេះ ​។

​រាជ​ធានី​ភ្នំពេញ ៖ អគ្គ​នាយក​ដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​សម្រេច​ប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​បាន​សរុប​ចំនួន​ប្រមាណ ៧០៦,៧៥​លាន​ដុល្លារ​ស្នើ​នឹង​២.៨២៧.០១៩,៥៥​លាន​រៀល​ ស្មើនឹង​៦០,៦៧%​នៃ​គោលដៅ​​កំណត់​ក្នុង​​ច្បាប់​​ហិរញ្ញវត្ថុ​សម្រាប់​​ការ​គ្រប់គ្រង​​​ឆ្នាំ​២០១៥​ នៅ​ក្នុង​​មាស​​ទី​១​ ឆ្នាំ​២០១៥​​​នេះ ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារនៃ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឱ្យ​ដឹង​ថា នៅ​កិច្ចប្រជុំ​បូក​សរុប​លទ្ធ​ផល​ប្រមូល​ចំណូលពន្ធ​ប្រចាំឆមាស​ទី​១​ឆ្នាំ​២០១៥ នៅ​អគ្គនាយកដ្ឋាន​ព​ន្ថ​ដារ ក្រោម​អធិបតីភាព លោកគង់ វិបុល ប្រតិភូ​
រាជ​រដ្ឋាភិ​បាល​ទទួល​​បន្ទុក​ជា​អគ្គនាយកដ្ឋាន​​ពន្ធដារ កាលពី​ថ្ងៃ​ទី​០៦​ ​កក្កដា ​២០១៥​ ឱ្យ​ដឹង​ថា ក្នុង​​លទ្ធផល​ទាំងនោះ​​មាន​ថវិកា ថ្នាក់​ជាតិ​​ចំនួន​២.៥១០.៩១៥,០៥​លាន​រៀល​ ស្មើនឹង​៦២,៣៤% និង​ថវិកា​ថ្នាក់ ក្រោម​ជាតិ​ចំនួន​៣១៦.១០៤,៥០​រៀល​ស្មើនឹង​៤៩,៩៩% ។

បើ​ប្រៀបធៀប​នឹងរយៈពេល​៦​ខែ ​ឆ្នាំ​២០១៤​ ឃើញ​ថា ចំណូល​ពន្ធ​​សម្រាប់​ឆមាស​ទី​១ ​ឆ្នាំ​២០១៥ ​កើនឡើង​ចំនួន​៧៨៦.៣១៤,​៣៤​លាន​រៀល ស្មើនឹង​៣៨,៥៣% ​ធៀប​នឹង​ឆ្នាំ​២០១៤ ។ ចំណែក​ការ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​សម្រាប់​ខែមិថុនា ឆ្នាំ​២០១៥ សម្រេច​បាន​ចំនួន​៣៦៤.៦២៤,២៦​លាន​រៀល ប្រមាណ​៩១,១៦%​ស្មើនឹង ៧,៨៣%​នៃ​ផែនការ​កំណត់​ដោយ​ច្បាប់ ។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ថា ថ្វី​ត្បិត​តែ​លទ្ធផល​ចំណូល​ពន្ធ​ប្រ ចាំ​ឆមាស​ទី​១​ទទួល​បាន​គួរ​ជាទី​មោ​ទ​នៈ​ក៏​ដោយ ក៏​លោក​គង់ វិបុល​ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ក្រើនរំឭក​ដល់​លោក​ប្រធាន​នាយកដ្ឋាន ប្រធាន​​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឱ្យ​បន្ត​កិច្ច​ឋិត​ខំប្រឹង​ប្រែង​បន្ថែម​ទៀត ព្រោះថា នេះ​ជា​រដូវ​កាល Low season ហើយ​ចំណូល​ព​ន្ធុ​អាច​នឹង​ធ្លាក់​ចុះ ដែល​ទាមទារ​ឱ្យ​មានការ​ខិតខំ​ប្រឹងប្រែង ជា ពិសេស​ចំពោះ​រដូវ​កាល​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់ ប្រភេទ ។

ព្រម​ជាមួយ​នេះ ដើម្បី​ធានា​បាន​នូវ​ការ​ប្រមូល​ចំណូល​គ្រប់​គ្រប់​តាម ផែនការ​កំណត់​ដោយ​ច្បាប់​សម្រាប់​ឆ្នាំ​២០១៥​នេះ ក៏​ដូច​ជា​ស្រប​តាម​ភារកិច្ច ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន ។ លោក គង់ វិបុល​បាន​ផ្តល់​អនុសាសន៍​ណែនាំ ចង្អុលបង្ហាញ​ដល់​នាយកដ្ឋាន សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​ឱ្យ​ខិតខំ​អនុវត្តន៍​ការងារ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការ​ពង្រឹង​ការ​ចាត់​បញ្ចូល​អាជីវករ​ជាប់ ពន្ធ​តាម​របប​ម៉ៅ​ការ​ទៅ​ក្នុង​របប​ស្វ័​យ​ប្រកាស ពង្រឹង​ការ​ធ្វើ​សវន​កម្ម​សហគ្រាស ពង្រឹង​ការ​តឹង​ទារបំណុល​ពន្ធ និង​រៀបចំ​ការ​ផ្តល់​សេវា​ជូន​អ្នក​ជាប់ពន្ធ​ឱ្យ​បាន កាន់តែ​ល្អ​ប្រសើរ និង​ឱ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត ។ 

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោក​ក៏​បាន​ជំរុញ​ឱ្យ​មន្ត្រី​ពន្ធដារ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ខិតខំ​ពង្រឹង​ការ​អនុ វត្ត​ន៍​ច្បាប់ វិន័យ​ការងារ និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​ឱ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​មាន ភាព​ទន់ភ្លន់ តែ​ម៉ឺងម៉ាត់​ដោយ​ផ្អែក​ទិដ្ឋភាព​ច្បាប់​ជា​មូលដ្ឋាន ក្នុង​ការ​ផ្លើ​យ​តប ទៅ​កាន់​អ្នក​ជាប់ពន្ធ ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ជាប់ពន្ធ​សប្បាយចិត្ត មិន​សម្តែង ការ​រអ៊ូរទាំ និង​ផ្តល់​កិច្ចសហការ​ល្អ ក្នុង​ការ​បង់ពន្ធ​ជូន​រដ្ឋ​នោះ ។