ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រីក​​ចម្រើន​​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ​គឺ​កើត​ចេញពី​ការ​សន្ទនា

8 ឆ្នាំ មុន

​ខេត្តតាកែវ​៖ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ចង្កោម​៦​ឃុំ ក្នុងស្រុក​ទ្រាំង ​កាលពី​ថ្ងៃ​ទី​៤​ កក្កដា​​ ២០១៥ លោក ​ម៉ៅ ហាវ​ណ្ណា​ល់ ប្រធាន​គណៈ​ពង្រឹង​ចង្កោម​៦​ឃុំ ក្នុងស្រុក​ទ្រាំង

​ខេត្តតាកែវ​៖ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ចង្កោម​៦​ឃុំ  ក្នុងស្រុក​ទ្រាំង ​កាលពី​ថ្ងៃ​ទី​៤​ កក្កដា​​ ២០១៥ លោក ​ម៉ៅ ហាវ​ណ្ណា​ល់ ប្រធាន​គណៈ​ពង្រឹង​ចង្កោម​៦​ឃុំ ក្នុងស្រុក​ទ្រាំង ខេត្តតាកែវ បាន​​ថ្លែង​ថា ភាព​រីក​ចម្រើន​​របស់​កម្ពុជា ​រហូត​មក​ដល់​មាន​អ្វី​ៗ​គ្រប់​​បែប​យ៉ាងនេះ គឺ​កើត​ចេញពី​ការ​សន្ទនា​ ។

​លោក​ ម៉ៅ ហាវ​ណ្ណា​ល់ ​​​បញ្ជាក់​​ថា កម្ពុជា​បាន​ចាប់ផ្តើម​ពី​បាតដៃ​ទទេ ហើយ​ការ​ចាប់ផ្តើម​នេះ បើ​ទោះជា​មាន​បញ្ហា​អ្វីក៍ដោយ​ គឺ​កម្ពុជា​បាន​ជ្រើសរើស​ការ​ដោះស្រាយ​ដោយ​សន្ទនា និង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​ ។ ​វប្បធម៌​នេះ បាន​កើនឡើង​ដោយសារ​គោលនយោបាយ​ដឹកនាំ​​ដ៏​ត្រឹមត្រូវ​ពី​រាជរដ្ឋាភិបាល ដែល​បាន​ធ្វើ​ឱ្យ​​ប្រទេស​ជាតិ មាន​ការ​អភិវឌ្ឍ​ពី​ចំណុច​គោលដៅ​មួយ ​មក​ចំណុច​គោលដៅ​រាប់​ពាន់​ ។ រីឯ​ការ​ដោះស្រាយ​វិញ​ រាជរដ្ឋាភិបាល​​​ ក៏​បាន​កំណត់​នូវ​ការ​ដោះស្រាយ​គ្នាដោយ​សន្តិវិធី​ដែរ​ ។

លោក​ ម៉ៅ ហាវ​ណ្ណា​ល់ បាន​បញ្ជាក់​ប្រាប់​ដល់​ក្រុមប្រឹក្សា​របស់​​គណបក្ស​​ប្រជាជន​កម្ពុជា​ទាំង​៦​ឃុំ​បន្ថែម​ថា ទន្ទឹម​នឹង​ភាព​រីក​​ចម្រើន​​នេះ សូម​ឱ្យ​​ក្រុមប្រឹក្សា​​​ទាំង​អស់ ​ត្រូវ​បន្ត​និង​បន្ថែម​ការ​ជួយ​ដោះស្រាយ​រាល់​ការ​លំបាក​របស់​​​ប្រជាពលរដ្ឋ ហើយ​ការ​ដោះស្រាយ​ទាំង​អស់នោះ ត្រូវ​ជ្រើសរើស​ការ​សន្ទនាមក​ដោះស្រាយ មិន​ត្រូវ​ប្រើ​អំពើ​ហិង្សា​មក​ដោះស្រាយ​បញ្ហា​នោះ​ទេ​ ។

លោក​បញ្ជា​ក់​បន្ថែម​ថា ​ពិសេស​ខែ​នេះ ​ជា​រដូវវស្សា ត្រូវខិល​ខំ​ជួយ​ប្រជាពលរដ្ឋ​នូវ​តម្រូវការ​ចាំបាច់​ដែល​ពួក​គាត់​ចង់បាន ដើម្បី​រាយ​ការណ៍​ និង​រួម​គ្នា​ដោះស្រាយ​ ៕ ​