ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ពី​យប់​ព្រឹក​ឡើង​បែរជា​ស្លា.ប់ សង្ស័យ​គាំងបេះដូង

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ទាំង​ព្រឹក ខណៈ​បុរស​ម្នាក់​ដេក​ស្លា.ប់​នៅ​មុខ​រានហាល​ក្នុងផ្ទះ​ជួល​មួយ​កន្លែង កាល​ពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​០៦ កក្កដា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រាជ​ធានី​ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ទាំង​ព្រឹក ខណៈ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​មុខ​រានហាល​ក្នុងផ្ទះ​ជួល​មួយ​កន្លែង កាល​ពី​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​០៦ កក្កដា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​អ៊​ន លី អាយុ​២៣​ឆ្នាំ ជា​ជាងដែក មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​តា​សោម ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ មាន​ប្រពន្ធ​ឈ្មោះ​ភាព អាយុ​២០​ឆ្នាំ បាន​ទៅ​សម្រាលកូន​នៅ​ស្រុក​កំណើត ។

ប្រភព​ពី​បងប្អូន​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​០៥ កក្កដា ២០១៥ មានការ​ជួបជុំ​ផឹកស៊ី​តិចតួច​ក្នុង​គ្រួសារ រហូត​ដល់​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល ក៏​បាន​ចូល​ទៅ​ដេក​រៀង​ៗ​ខ្លួន ។ ប្រភព​បន្ត​ថា ពេល​នោះ​ជន​រង​គ្រោះ​បាន​ចេញ​ទៅ​ដេក​នៅ​រានហាល​​មុខ​ផ្ទះ​​ដូច​រាល់ដង ។ លុះ​រហូត​ដល់​វេលា​ភ្លឺ​មិនឃើញ​ជន​រង​គ្រោះ​ងើប​ទៅ​ធ្វើការ​ដូច​រាល់ដងទេ ហើយ​ត្រូវ​បងប្អូន​ដើរទៅ​ដាស់​អង្រួន​ឡើង ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​មាន​សភាព​រឹង​ទៅ​ហើយ ដោយ​មិនដឹង​ថា ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ ។

ប្រភព​ពី​សមត្ថកិច្ច​ជំនាញ​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​អាច​ស្លាប់​ដោយសារ​គាំងបេះដូង ព្រោះ​គ្មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​នោះ
ទេ ។