ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ និង​តំណាង​អយ្យការ កំពុង​រៀបចំ​ឯកសារ​ឱ្យក្មួយ​មន្ត្រីជាន់ខ្ពស់​ម្នាក់​ដែល​បា.ញ់​ផ្អើល​ក្នុង​ហាង​«​អាណាចក្រ​អង្គរ​»​ត្រឡប់​ទៅ​ផ្ទះ​វិញ?

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​ជិត​៦​ល្ងាច​ ថ្ងៃ​ទី​០៥ កក្កដា ២០១៥ មានសូរ​សំឡេង​គ្រាប់កាំភ្លើង​ជា​ច្រើន​គ្រាប់​បានឮ​ចេញពី​ហាង​ផឹកស៊ី​មួយ​កន្លែង​យីហោ​ «អាណាចក្រ​អង្គរ» ស្ថិត​ក្នុងភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​ជិត​៦​ល្ងាច​ ថ្ងៃ​ទី​០៥ កក្កដា ២០១៥ មានសូរ​សំឡេង​គ្រាប់កាំភ្លើង​ជា​ច្រើន​គ្រាប់​បានឮ​ចេញពី​ហាង​ផឹកស៊ី​មួយ​កន្លែង​យីហោ​ «អាណាចក្រ​អង្គរ» ស្ថិត​ក្នុងភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​អ្នក​យក​ព័ត៌មាន​«​កោះសន្តិភាព​»​បានឱ្យ​ដឹង​ថា ខណៈ​ពេល​នេះ​ជនសង្ស័យ​បាញ់បោះ​សេរី​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្មួយ​មន្ត្រីជាន់ខ្ពស់​ម្នាក់​នោះ​ត្រូវ​បាន​ឃាត់ខ្លួន​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ត្រូវ​បាន​ហៅ​ទៅ​សួរនាំ​នៅ​ក្នុង​បន្ទប់​របស់​លោក​ណុ​ប ផា អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ ដែល​នៅ​ក្នុង​បន្ទប់​សួរ​ចម្លើយ​នោះ​មាន​ទាំង​លោក​អេ​ម សា​រ៉ា​វុ​ធ អធិការ​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​, លោក​មេបញ្ជាការ​រង​អាវុធហត្ថ​ខណ្ឌ​ម្នាក់ និង​តំណាង​អាយ្យ​ការ​ម្នាក់​ផង​ដែរ ។

អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ​គឺ​ការ​សួរ​ចម្លើយ​នេះ​ហាក់​លាក់លៀម​មិន​ព្រមឱ្យ​អ្នកកាសែត​សួរនាំ​អ្វី​សោះ នេះ​ប្រហែលជា​ខ្លាច​ឥទ្ធិពល​ក្មួយ​មន្ត្រីជាន់ខ្ពស់​ហើយ​មើលទៅ ?

ប្រភព​ក្រៅផ្លូវការ​បានឱ្យ​ដឹង​ថា ខណៈ​នេះ​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ និង​តំណាង​អយ្យការ កំពុង​រៀបចំ​ឯកសារ​ឱ្យ​ជនសង្ស័យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​យោង​ហេតុផល​ថា ជនសង្ស័យ​បាញ់​ឡើង​លើ​ដើម្បី​រំដោះខ្លួន​ចេញពី​ក្រុម​ក្មេង​ស្ទាវ​តែ​ប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត​ភាគី​ម្ខាង​ទៀត​ពុំ​មាន​វត្ត​មាននៅ​កន្លែង​សួរនាំ​ឡើយ ។

«​កោះសន្តិភាព​»​ព្យាយាម​ទំនាក់ទំនង​ទៅ​លោក​ណុ​ប ផា អភិបាលរង​ខណ្ឌ និង​លោក​អេ​ម សា​រ៉ា​វុ​ធ អធិការ​នគរបាល​ខណ្ឌ ដើម្បី​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​ដែរ តែ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​លើក​សោះ មិនដឹង​មូលហេតុ​អ្វី​ឡើយ ។

ព័ត៌មាន​បន្ថែម​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ទៀត