ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ម្នាក់​នៅ​សៀមរាប រង​ការ​ចោទ​ដក​កាំភ្លើង​ភ្ជង់​គំរាម​​កន្លែង​ជល់​មាន់

8 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ ទំនាស់​រវាង​អ្នកលេង​ និង​អ្នកលេង ​រហូត​ដល់​ឈ្លោះប្រកែក​គ្នា​នៅ​កន្លែង​ជល់​មាន់រឿង​លុយ​១០០​ដុល្លារ ​ក្លាយជា​ទំនាស់​ដ៏​ធំដុំ​រហូត​មាន​ការ​ប្តឹងប្តល់​គ្នា​ទៅ​ដល់​កន្លែង​ប៉េ​អឹម​ខេត្ត

ខេត្តសៀមរាប​ ៖ ទំនាស់​រវាង​អ្នកលេង​ និង​អ្នកលេង ​រហូត​ដល់​ឈ្លោះប្រកែក​គ្នា​នៅ​កន្លែង​ជល់​មាន់រឿង​លុយ​១០០​ដុល្លារ ​ក្លាយជា​ទំនាស់​ដ៏​ធំដុំ​រហូត​មាន​ការ​ប្តឹងប្តល់​គ្នា​ទៅ​ដល់​កន្លែង​ប៉េ​អឹម​ខេត្ត ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍ ហើយ​ទាមទារ​សងជំងឺចិត្ត​ចំនួន​២​ម៉ឺន​ដុល្លារ ដោយ​ចោទប្រកាន់​ថា នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​ម្នាក់​ដែល​ជា​អ្នកលេង​ដូច​គ្នា​នោះ បាន​វាយតប់​មក​លើ​រូប​ខ្លួន រួច​ដក​កាំភ្លើង​ភ្ជង់​ថែម​ទៀត​។

ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​នៅ​ក្នុងភូមិ​វប្បធម៌​ វេលា​ម៉ោង​៤រសៀល ​ថ្ងៃ​ទី​០៤ កក្កដា ២០១៥ ​ស្ថិត​នៅ​ចំណុច​បរិវេណ​ភូមិ​វប្បធម៌ ក្នុងភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប  ។

លោក​អនុសេនីយ៍ទោ គា ប៊ុ​ន​ឡុ​ង បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នកកាសែត​នៅ​រសៀល​ថ្ងៃ​ទី​០៥ កក្កដា ​នេះ​ថា ករណី​នេះ ​ពិតជា​មាន​ទំនាស់​ជាមួយ​លោក ជី ប៊ុ​ណ្ណា​រ៉ា នោះ​មែន តែ​លោក​មិន​បាន​វាយតប់​ ឬ​ដក​កាំភ្លើង​ភ្ជង់​ទៅ​លើ ជី ប៊ុ​ណ្ណា​រ៉ា​នោះ​ទេ ដោយ​គ្រាន់តែ​ច្រាន​ចេញពី​មុខ​ឡាន​តែ​ប៉ុណ្ណោះ ដោយសារ ជី ប៊ុ​ណ្ណា​រ៉ា នេះ​បាន​ជេរ​ប្រមាថ​មក​លើ​រូប​លោក ហើយ​ថែម​ទាំង​មក​ឈរ​រារាំង​ពីមុខ​ឡាន​ថែម​ទៀត​។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព