ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ម្ដាយ​មិន​ដណ្តឹងប្រពន្ធ​ឲ្យ​ រត់​ទៅ​ដេក​ឲ្យ​រថភ្លើង​កិន​ដាច់​ក្បាល​ស្លា.ប់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ យុវជន​ម្នាក់ខឹងម្តាយ​មិន​​​​ស្តី​ដណ្តឹង​ប្រពន្ធ​ឱ្យ​ ​​​បានទៅ​​​ផឹកស៊ី​រហូត​ស្រវឹង​ធ្លាក់​ភ្នែក ​ហើយ​​រ​ត់ទៅ​ដេក​​​ឲ្យ​រថភ្លើង​កិន​បណ្ដាល​ឲ្យដាច់​ក្បាល​ ដាច់​ដៃ-​ជើង​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។

រាជ​ធានីភ្នំពេញ ៖ យុវជន​ម្នាក់ខឹងម្តាយ​មិន​​​​ស្តី​ដណ្តឹង​ប្រពន្ធ​ឱ្យ​ ​​​បានទៅ​​​ផឹកស៊ី​រហូត​ស្រវឹង​ធ្លាក់​ភ្នែក ​ហើយ​​រ​ត់ទៅ​ដេក​​​ឲ្យ​រថភ្លើង​កិន​បណ្ដាល​ឲ្យដាច់​ក្បាល​ ដាច់​ដៃ-​ជើង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។

ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពីវេលា​ម៉ោង​៦​ និង​១៥​នាទី​ព្រឹក ​ថ្ងៃ​ទី​០៤ ​កក្កដា ​២០១៥ នៅ​តាម​ផ្លូវ​រថភ្លើង​ខ្សែ​រាជធានី​ភ្នំពេញ ខេត្តកំពត ស្ថិត​ក្នុងភូមិ​ត្រាញ់​តា​បាញ់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យុវជន​ម្នាក់​នោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​រឿ​ន បូ​រី  អាយុ​២១​ឆ្នាំ​ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ​។ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​យុវជន​រូប​នោះ​បាន​ស្រលាញ់​កូនក្រមុំ​អ្នកស្រុកម្នាក់​ដល់​ឆ្អឹង ហើយ​បាន​តឿន​ឲ្យ​ស្ត្រីជា​ម្ដាយ​ចូល​ស្ដីដណ្ដឹង​ឲ្យ​ខាងតែ​បាន ប៉ុន្តែខណៈនោះ ដោយ​ឃើញ​កូន​នៅ​ក្មេងខ្ចី​ពេក ម្យ៉ាង​មិនសូវ​មាន​លុយ​ផង​នោះ ទើប​ស្ត្រី​ជា​ម្ដាយ​បាន​ប្រាប់​ថា ​ចាំ​ឆ្នាំ​ក្រោយ​ទើប​ចូល​ស្ដីដណ្ដឹង​ឲ្យ​។

ខណៈនោះ​បាន​ធ្វើ​ឲ្យ​យុវជន​នោះ​តូចចិត្ត​យ៉ាង​ខ្លាំង​ក៏បាន​ទៅ​ផឹកស្រា​រហូត​ស្រវឹង​​ជោកជាំ។​ បន្ទាប់​មក​បាន​ចូល​ទៅ​ផ្ទះ​ហើយ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ម្ដាយ​ម្ដងទៀត​ និង​បាន​គំ​រាម​ថា បើ​មិន​ព្រម​ស្ដី​ប្រពន្ធ​ឲ្យ​ទេ​ខ្លួន​នឹងទៅ​ស្លាប់​ហើយ រួច​កីបាន​ទៅ​ដេក​គង​ក្បាលលើ​ផ្លូវ​រថភ្លើង ​​ត្រូវ​​រថភ្លើងខ្សែ​ភ្នំពេញ កំពត កិន​បណ្ដាល​ឲ្យ​ដាច់​ក្បាល ដាច់​ដៃ ដាច់​ជើង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្ដង​៕