ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បំផ្លាញ​លំនៅ​ឋាន​២២​ខ្នង​នៅ​អូរ​រាំង​ឪ

8 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​ ៖ ខ្យល់​កន្ត្រាក់​បាន​បោកបក់​ជា​ខ្លាំងមក​លើ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ ក្នុង​នោះ​មាននៅ​ឃុំ​អំពិល​តា​ពក ​និង​ឃុំ​ទួល​សុ​ភី ស្រុក​អូរ​រាំង​ឪ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ​កក្កដា ២០១៥ ដោយ​បាន​បំ​ផ្លាញ​​លំនៅ​​

ខេត្ត​ត្បូងឃ្មុំ​ ៖ ខ្យល់​កន្ត្រាក់​បាន​បោកបក់​ជា​ខ្លាំងមក​លើ​លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ ក្នុង​នោះ​មាននៅ​ឃុំ​អំពិល​តា​ពក ​និង​ឃុំ​ទួល​សុ​ភី ស្រុក​អូរ​រាំង​ឪ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ​កក្កដា ២០១៥ ដោយ​បាន​បំ​ផ្លាញ​​លំនៅ​​ឋាន​របស់​ប្រជាពលរដ្ឋ​រលំ​រាប​ដល់​ដី និង​របើក​ដំបូល​សរុប​ចំនួន​២២​ខ្នង ​​តែ​មិន​មាន​សេចក្តី​រាយ​ការ​ណ៍មាន​មនុស្ស​រង​របួស​ ឫ​ស្លាប់​នោះ​ទេ ។

លោក​វ​រសេ​នី​យ៍​ទោ​ លឿង រ​ដ្ឋា អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ ប្រាប់​ឲ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​ទី​៤​ កក្កដា ខ្យល់​កន្ត្រាក់​បាន​បោកបក់​មក​លើ​ភូមិ​ពោធិ៍​មាស ឃុំ​អំពិល​តា​ពក ចំនួន​៥​ខ្នង ក្នុង​នោះ​រលំ​រាប​ដល់​ដី១​​ខ្នង ​និង​ធ្លាក់​ពី​លើ​ជើង​តាង​១​ខ្នង ភូមិ​មុខ​ត្រឡាច​៤​ខ្នង ចំណែក​នៅ​លំនៅ​ឋាន​១៣​ខ្នង​ទៀត​នៅ​ឃុំទួល​សុ​ភី បាន​រង​ការ​ខូចខាត​របើក​ដំបូល​ផង​ដែរ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព