ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ៤នាក់ជិះ​ម៉ូតូ​ដេញ​កា.ប់យុ​វ​ជន​២នាក់​របួស​ធ្ងន់ សមត្ថ​កិច្ច​ចាប់​បាន​ម្នាក់​​

8 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​បាន​ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៤ ក​ក្កដា បន្ទាប់​ពី​យុវជន​នោះ និង​បក្សពួក​បី​នាក់​​​បើក​ម៉ូតូ​ពី​រគ្រឿង​ដេញ​វាយ និង​កា.ប់​ទៅ​លើ​ជន​រង​គ្រោះ​ពីរ​នាក់បណ្ដាល​ឲ្យ​រង​របួស​

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​បាន​ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៤ ក​ក្កដា បន្ទាប់​ពី​យុវជន​នោះ និង​បក្សពួក​បី​នាក់​​​បើក​ម៉ូតូ​ពី​រគ្រឿង​ដេញ​វាយ និង​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ពីរ​នាក់បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់នៅ​តាម​ផ្លូវ ដោយសារ​ទំនាស់​រឿង​មើល​មុខ​គ្នា​។

លោក​វរសេនីយ៍ត្រី​គី​វ ស៊ី​ថា អធិការរងក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន ឈ្មោះ​ស៊ិ​ន ណូ​រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ​ មុខរបរ​មិន​ពិតប្រាកដ​ ​និង៣​នាក់​ទៀត​ដែល​រត់​​គេចខ្លួន​ ១-​ឈ្មោះ មិត្ត ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅសង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​ មុខរបរ​ជាងកាត់សក់​ ២-​ឈ្មោះ ទ្រី ​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ​មុខរបរ​​មិន​ពិតប្រាកដ​ និង៣-​ឈ្មោះ បុត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅសង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ​មុខរបរ សិស្ស​​ថ្នាក់​ទី​១២ សាលា​វិទ្យាល័យ​ចាក់​អង្រែ​លើ​។

ចំណែក​ជន​រង​គ្រោះ ១-ឈ្មោះ  មាស ច័ន្ទ​រស្មី ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅភូមិ​កំពង់​សំណា​ញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ មុខរបរ​សិស្ស វិទ្យាល័យ​ហ៊ុន​សែន​តា​ខ្មៅ រង​របួស​ចំ​ថ្ងាស
និង២-​ឈ្មោះ ហោ ស្រី​ពៅ ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទី​លំភូមិ​ខ្ព​ប់​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ មុខរបរ​លក់ដូរ រង​របួស​ដេរ៨ថ្នេរ ត្រង់​ក្បាល​ក្រោយ​ត្រចៀក​ខាងឆ្វេង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព