ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងវិវាទព្រំដែន​ ៖ លោក សម រង្ស៊ី ​អំពាវនាវឲ្យខ្មែរ​រួបរួមគ្នាដាច់ខាត​

8 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ប្រធានគណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី ​បានអំពាវនាវឲ្យខ្មែរ​ទំាងអស់រួបរួមគ្នា​គ្រប់និន្នាការនយោបាយ​ដើម្បី​ចាប់ដៃ​គ្នាការពារ​ទឹកដី​កុំឲ្យ​បាត់បង់ ។

រាជធានីភ្នំពេញ ៖​ ប្រធានគណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី ​បានអំពាវនាវឲ្យខ្មែរ​ទំាងអស់រួបរួមគ្នា​គ្រប់និន្នាការនយោបាយ​ដើម្បី​ចាប់ដៃ​គ្នាការពារ​ទឹកដី​កុំឲ្យ​បាត់បង់ ។

លោកប្រធាន​ក្រុមតំណាងរាស្រ្តភាគ​តិចក្នុងសភា​បា្រប់ក្រុមអ្នកកាសែត​ឡើងខាងលើបែបនេះ​ បានធ្វើឡើង​នៅក្នុងពិធីបង្សុកូល​គោរពវិញ្ញាណក្ខន្ឋអ្នក​ស្លាប់​​ក្នុង​ព្រឹត្តិការណ៍​បង្ហូរឈាមគ្នា​កណ្តាលរាជធានីភ្នំពេញ​កាលពី១៨ឆ្នាំមុន​(៥-៦ កក្កដា​ ១៩៩៧-៥-៦ កក្កដា ២០១៥) ​​ទីស្នាក់ការគណបក្ស​សង្គ្រោះ​ជាតិ ​ស្ថិតក្នុង​សង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យ ។

បើតាមលោក សម រង្ស៊ី ​”ដើម្បីសម្រេចគោលដៅនឹងបាន ​យើងត្រូវតែរួមរួមគ្នាដាច់ខាត​ កុំឈ្លោះគ្នា កុំច្បំាងគ្នា​ និងកុំសម្លាប់គ្នា ​ហើយរករូបមន្ត​បទ​ពិសោធន៍ បច្ចេកទេស​ ច្បាប់ជាតិនិងអន្តរជាតិ ​ព្រោះក្នុងរឿង​ព្រំដែនបច្ចេកទេសសំខាន់​ណាស់ អត់ត្រូវប្រើហិង្សាទេ​ ម្យ៉ាងសង្គ្រាម​ហួសសម័យហើយ ” ។

ព័ត៌មានលម្អិត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕