ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យ៉ា​ម៉ា​២០០​គ្រាប់​ ដកហូត​ពី​បុរស​ម្នាក់​នៅ​សៀម​ប៉ា​ង

8 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ​៖ ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​២០០​គ្រាប់​ ត្រូវ​បាន​ដកហូត​ពី​បុរស​ម្នាក់​ ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​៥ ​ក​ក្ក​ដា​ ២០១៥ ​នេះ​ ។

ខេត្តស្ទឹងត្រែង ​៖ ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​ចំនួន​២០០​គ្រាប់​ ត្រូវ​បាន​ដកហូត​ពី​បុរស​ម្នាក់​ ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​៥ ​ក​ក្ក​ដា​ ២០១៥ ​នេះ​ ​ ។

​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​​កង​រាជ​អាវុធហត្ថ​​ ​បាន​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ឈ្មោះ ពៀន បញ្ញា ​​អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង​ ត្រូវ​បាន​​​កងរាជអាវុធហត្ថ​ស្រុក​ធ្វើការ​ឃាត់ខ្លួន​ ។​ ក្រោយពី​​ស៊ើប​ដឹង​ថា ​មានការ​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ថ្នាំ​ញៀន​​​​​ ​កាលពី​ព្រឹក​ថ្ងៃ​ទី​៥​ ក​ក្ក​ដា ​២០១៥​ ​ស្ថិត​នៅ​ក្នុង​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ។​

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​​​និង​វត្ថុ​តាង ត្រូវ​បាន​​ប​ញ្ជូន​​​ទៅ​​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ ដើម្បី​បន្ត​ចំណាត់ការ​សាកសួរ​បន្ថែម​រក​ជន​មុខសញ្ញា​នៅ​ពីក្រោយ​ខ្នង​នៃ​ការ​ផ្តល់​គ្រឿងញៀន​ទាំងនេះ​មក​ជនសង្ស័យ ​​ដើម្បី​បើក​ការ​ស៊ើប​សង្កេត​បន្ថែម​ឈាន​​ទៅ​​ចាប់​មុខសញ្ញា​ផ្សេង​ទៀត​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕

ព័ត៌​មាន​​​លម្អិត​មាន​ផ្សាយជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព​