ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​ជន​សង្ស័យ​អាជីព​សកម្ម​​​ខាង​លួច២នាក់​ទៅ​តុលាការ​

8 ឆ្នាំ មុន

​ខេត្ត​រតនគិរី ៖ ជនសង្ស័យ២​នាក់​ ត្រូវ​​នគរបាល​​​ឃាត់ខ្លួន​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​ ជាប់​ពាក់ព័ន្ធ​ករណី​ចោរកម្ម​អា​ជីព ​កាលពី​រសៀល​ថ្ងៃ​ទី​៤ ​កក្កដា ​២០១៥​ ។

​ខេត្ត​រតនគិរី ៖ ជនសង្ស័យ២​នាក់​ ត្រូវ​​នគរបាល​​​ឃាត់ខ្លួន​បញ្ជូន​ទៅ​​សាលា​ដំបូង​ខេត្ត​ ជាប់​ពាក់ព័ន្ធ​ករណី​ចោរកម្ម​អា​ជីព ​កាលពី​រសៀល​ថ្ងៃ​ទី​៤ ​កក្កដា ​២០១៥​ ។

​​យោង​តាម​លោក​វរសេនីយ៍ទោ មាស ពៅ បូ​រ៉ា នាយ​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​​ខេត្ត​ បានឱ្យ​​ដឹង​ថា កម្លាំង​របស់​លោក​បាន​​សហ​ការ​ជាមួយ​កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​​ស្រុក​កូន​មុំ និង​ស្រុក​បរ​កែវ ​បាន​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ចោរកម្ម​លួច​ម៉ូតូ​យ៉ាង​សកម្ម​នា​ពេល​កន្លង​មក ​ ។ ការ​តាម​​ប្រ​មា​ញ់​​និង​​ស្រាវជ្រាវ​រកមុខ​សញ្ញា​​​នេះ ​គឺ​ធ្វើ​ជា​រៀងរាល់ថ្ងៃ​រហូត​ដល់​ថ្ងៃ​​២ ​កក្កដា ​២០១៥ ​កម្លាំង​នគរបាល​​បាន​​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ​ដែល​ជន​សង្ស័យ​ទី១-ឃាត់ខ្លួន​បាន​​​នៅ​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ និង​ជន​សង្ស័យ​ទី២-​ឃាត់ខ្លួន​បាន​នៅ​ស្រុក​បរ​កែវ​ ។

​នៅ​​ចំពោះ​មុខ​សមត្ថកិច្ច​​ជន​សង្ស័យ​ទាំង​២នាក់ ​បាន​សារភាព​ទៀត​ថា ​ពួក​គេ​​បាន​លួច​ម៉ូតូ​​​​ ​​ទូរស័ព្ទ​ដៃ​ពលរដ្ឋ​​ចំនួន​៣​លើក​រួច​មក​ហើយ ព្រមទាំង​ទ្រព្យសម្បត្តិ​​ផង​ដែរ ក្រោយ​ពី​លួច​បាន​​ហើយ​ គឺ​​ពួក​គេ​​យក​​ទៅ​ឱ្យ​​បក្សពួក​គេ​ជា​អ្នក​យក​ទៅ​លក់​បន្ត​ បាន​ប្រាក់​មក​ចែក​គ្នា​​ និង​ទិញ​ថ្នាំ​ញៀន​ជក់​ផង​ដែរ ​។

​ព័ត៌មាន​លម្អិត​មាន​ផ្សាយជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព​