ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ និង​រថយន្ត​បុក​គ្នាលើ​ស្ពាន​ដែក​បាឡេ​របួស​ធ្ងន់​២នាក់​

8 ឆ្នាំ មុន

ខេត្តក្រចេះ​ ៖ បុរស​​ពីរ​នាក់​បាន​រង​របួសធ្ងន់​​ក្នុង​ហេតុការ​ណ៍គ្រោះថ្នាក់​ចរាចរណ៍រវាង​ម៉ូតូ​បុក​ជាមួយ​​​រថយន្ត​នៅ​លើ​ស្ពានដែក​បា​ឡេ​ ​ស្ថិត​ក្នុងស្រុក​ឆ្លូង កាលពី​យប់​ថ្ងៃ​ទី​៤ ​កក្កដា​។

ខេត្តក្រចេះ​ ៖ បុរស​​ពីរ​នាក់​បាន​រង​របួសធ្ងន់​​ក្នុង​ហេតុការ​ណ៍គ្រោះថ្នាក់​ចរាចរណ៍រវាង​ម៉ូតូ​បុក​ជាមួយ​​​រថយន្ត​នៅ​លើ​ស្ពានដែក​បា​ឡេ​ ​ស្ថិត​ក្នុងស្រុក​ឆ្លូង កាលពី​យប់​ថ្ងៃ​ទី​៤ ​កក្កដា​។

នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះជា​ភាគី​ម៉ូតូ​ចំនួន​ពីរ​នាក់​មានឈ្មោះ ណា​ង យុ​ទ្ឋា អាយុ​២១​ឆ្នាំ​ និង​ឈ្មោះ ជុន សុខា អាយុ​៣៦​ឆ្មាំ ​របួសធ្ងន់ នៅ​ពេល​ដែល​អ្នក​ទាំង​ពី​របាន​ជិះ​ម៉ូតូ​ប្រភេទ​ត្រៃ ម៉ាក​CBR បុក​ជាមួយ​​​រថយន្ត​កូ​រ៉ូ​ឡា ​​ហើយ​ជ្រុល​ទៅ​បុក​​​បង្កាន់ដៃ​ស្ពានដែក​បា​ឡេ​។

អធិការ​នគរបាល​ស្រុក​ឆ្លូង​លោក​វរសេនីយ៍ត្រី ឌួ​ង សុ​ទ្ឋី បាន​ឲ្យ​ដឹង​ថា មូលហេតុដែល​ឈាន​ឲ្យ​មាន​គ្រោះថ្នាក់ គឺ​បណ្តាល​មក​ពី​ភាគី​ទាំង​ពីរ​បើកបរ​មិន​គោរព​សិ​ទ្ធិ​គ្នា​ គឺ​បើកជែង​គ្នា​នៅ​ពេល​ឡើង​លើ​ស្ពានដែក​បា​ឡេ​។

លោក​បញ្ជាក់​ថា ស្ពាន​ដែល​បា​ឡេ​នៅ​កន្លែង​កើតហេតុ​ចំណុច​ព្រែក​ឬ​ស្ស ក្នុង​ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង គឺ​មាន​សភាព​តូច​ចង្អៀត ។ យ៉ាងណា​ក៏​ដោយ​ក្នុង​ហេតុការណ៍​នេះ មិន​មាន​អ្នក​ណា​ម្នាក់​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ដោយ​គ្រាន់តែ​មាន​ជន​រង​គ្រោះ​ចំនួន​ពីរ​នាក់​ត្រូវ​រង​របួសធ្ងន់ និង​ត្រូវ​បញ្ជូនភ្លាម​ៗ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ​រីឯ​ម៉ូតូ​ និង​រថយន្ត​ក៏​ត្រូវ​ខូចខាត​ធ្ងន់ធ្ងរ​ដូច​គ្នា​៕