ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​អ្នកទេសចរ​​​មក​ពី​ភ្នំពេញ​ម្នាក់​លង់ទឹក​នៅ​ឆ្នេរ​អូ​ត្រេះ​២ ស្ទើ​របាត់បង់​ជីវិត

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ម្នាក់ស្ទើរ​តែ​បាត់​បង់​ជីវិត​​ដោយ​សារ​លង់​​ទឹក​ កាលពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ​ថ្ងៃ​ទី​០៤ ​កក្កដា ​​២០១៥ ​នៅ​ចំណុច​ឆ្នេរ​អូ​ត្រេះ​២ ស្ថិត​ក្នុង​ក្រុម​៨ ​ភូមិ​៦ ​សង្កាត់​លេខ​៤ ​ក្រុងព្រះសីហនុ​។

ខេត្ត​ព្រះ​សីហ​នុ ៖ ស្ត្រី​ម្នាក់ស្ទើរ​តែ​បាត់​បង់​ជីវិត​​ដោយ​សារ​លង់​​ទឹក​ កាលពី​វេលា​ម៉ោង​១២​ថ្ងៃ​ត្រង់ ​ថ្ងៃ​ទី​០៤ ​កក្កដា ​​២០១៥ ​នៅ​ចំណុច​ឆ្នេរ​អូ​ត្រេះ​២ ស្ថិត​ក្នុង​ក្រុម​៨ ​ភូមិ​៦ ​សង្កាត់​លេខ​៤ ​ក្រុងព្រះសីហនុ​។

​យោង​តាម​ប្រភព​ពី​អ្នក​ឃើញ​ហេតុ​ការណ៍​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​គេ​បានឃើញភ្ញៀវ​ទេសចរ​​ជា​ច្រើន​បាន​មក​កំសាន្ត​នៅ​ចំណុច​ឆ្នេរ​អូ​ត្រេះ​២​នេះ ក្នុង​នោះ​មាន​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​ផង​ដែរ ដោយ​មាន​អ្នកខ្លះ​នៅ​លើគោក អ្នកខ្លះ​នៅ​ក្នុង​ទឹក ស្រាប់តែ​នៅ​វេលា​កើតហេតុ​មាន​ជនបរទេស​ស្រែក​ប្រាប់​ថា​ មាន​មនុស្ស​លង់ទឹក ដោយ​ជនបរទេស​នោះ​បាន​ហែល​ទៅ​ស្រង់​ស្ត្រី​រង​គ្រោះ​មក​លើ​ឆ្នេរ​ខ្សាច់ បន្ទាប់​មក​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​មក​កាន់​មន្ទី​ពេទ្យ រួច​ដឹក​បន្តតាម​យន្តហោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ​។

ដោយឡែក​យោង​តាម​ប្រភព​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យ​ដឹង​​ដែរ​ថា ស្ដ្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​​ឈ្មោះ​ឡាយ មិន ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​។ ប្រភព​ដ​ដែល​បាន​គូសបញ្ជាក់​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ដ្រី​រង​គ្រោះ​​ រួម​និង​ក្រុម​គ្រួ​សារបាន​នាំ​គ្នា​ហែល​ទឹក​លេង​នៅ​ឆ្នេរ​អូរ​ត្រេះ​។

ដោយ​ក្រុម​គ្រួសារ​ភ្លេចខ្លួន​ប​ន្តិច ស្ដ្រី​នោះ​ក៏​បាន​ដើរទៅ​ដល់​កន្លែង​ជ្រៅ​ទើប​បណ្ដាល​ឲ្យ​លង់ ហើយ​ត្រូវ​បាន​ជនបរទេស​ម្នាក់​ប្រទះ​ឃើញស្រែក​ឆោឡោ ​នាំ​គ្នា​ចុះ​ទៅ​ជួយនាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​នៅ​ក្រុងព្រះសីហនុ​។

សូម​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​នៅ​ប៉ុន្មាន​ថ្ងៃនេះ​ខេត្ត​ព្រះ​សីហ​នុ ពុំ​មាន​ភ្លៀង​ធ្លាក់​យ៉ាងណា​ក្តី ក៏​ប៉ុន្តែ​នៅ​លើ​ផ្ទៃសមុទ្រ​ហាក់​មាន​ខ្ស​ល់ និងរលក​ធំ ដែល​ប្រការ​នេះ​សូមឱ្យ​ភ្ញៀវ​ទេសចរ​​ទាំងអស់​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ននៅ​ពេល​ចុះ​ងូតទឹក លើស​ពី​នេះ​គឺ​ក្មេង​ៗ​សូម​ថែទាំ​ឱ្យ​បាន​ល្អ​៕​