ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​មុខសញ្ញា​ចែកចាយ​​ និង​សេព​គ្រឿង​ញៀនបាន​៥​នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀ.ន​ប្រុស​ស្រី​​២​នាក់ និង​អ្នក​សេព​គ្រឿងញៀ.ន​៣នាក់ទៀតត្រូវ​បានកម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​មាន​ជ័យ ​​បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង៣ និង៤៥​នាទី​រសៀល​

រាជធានី​ភ្នំពេញ ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ប្រុស​ស្រី​​២​នាក់ និង​អ្នក​សេព​គ្រឿងញៀន​៣នាក់ទៀតត្រូវ​បានកម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​មាន​ជ័យ ​​បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង៣ និង៤៥​នាទី​រសៀល​ថ្ងៃ​ទី​០៤ ​កក្កដា ​​២០១៥ នៅ​ចំណុច​២​ទីតាំង​ផ្សេង​គ្នា​ក្នុងភូមិសាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ ​ដែល​ទីតាំង​ទី​១ ​នៅ​ចំណុច​ផ្ទះ​ជួល ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ និង​ទីតាំង​ទី​២ ក្នុង​ក្រុម​ទី​៩ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

​សមត្ថកិច្ចឱ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​បង្ក្រាប ​​ដំបូង​ឡើយ​សមត្ថកិច្ច​បាន​បើក​ការ​ស្រាវជ្រាវ​ស៊ើបដឹង​ពី​ទីតាំង​លាក់ខ្លួន​របស់ជន​សេព​គ្រឿងញៀន​ចំនួន​២​នាក់ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ក្នុងភូមិ​ដំណាក់​ធំ​៣ ខណ្ឌមានជ័យ ទើប​សមត្ថកិច្ច​ចុះ​ដល់ទី​តាំង​កើតហេតុធ្វើការ​បង្ក្រាប​បាន​ជន​ញៀនថ្នាំ​ចំនួន​២​នាក់បាន​ជាក់ស្តែង ។

ក្រោយ​ការ​ចាប់​ឃាត់ខ្លួន​ហើយ​នោះ ជន​ទាំង២​នាក់​បាន​ឆ្លើយ​សារភាពពី​ទីតាំង​របស់​មេ​ខ្លោង​ចែកចាយ​គ្រឿងញៀននៅផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុម​០៩ ភូមិ​ព្រែក​ទាល់ សង្កាត់ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។បន្ទាប់​ពី​ទទួល​បាន​ចម្លើយ​សារភាព​ពី​ជនសង្ស័យ​ហើយ ទើប​នៅ​វេលា​ម៉ោង៣ និង៤៥​នាទី​រសៀល​ ថ្ងៃ​ទី​០៤ ​កក្កដា ​​២០១៥ កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមាន​ជ័យ បាន​ចុះ​ធ្វើការ​បង្ក្រាប​ដល់ទី​តាំង​ខាងលើឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​ប្រុស​ស្រី​ចំនួន២​នាក់បាន​ជាក់ស្តែង​នៅ​នឹង​កន្លែង​តែ​ម្តង​​ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ការ​ចាប់ខ្លួន​មុខសញ្ញា​ចែកចាយគ្រឿងញៀន​ទាំង​២​នាក់​ខាងលើ​នេះ សមត្ថកិច្ចក៏​បាន​​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ផ្សេង​ទៀត​ផងដែរ នៅ​ទីតាំង​ខាងលើ ខណៈ​ដែល​ជន​​នេះ​ទើបតែ​ចេញ​មក​ពី​ទិញ​ថ្នាំ​ញៀន​ពី​ជនសង្ស័យជា​មុខសញ្ញា​ចែកចាយ ។

ក្នុង​ការ​ឃាត់ខ្លួន​ជន​ទាំង​៥​នាក់ សមត្ថកិច្ច​ដកហូត​បានថ្នាំ​ញៀន​ក្រាម​ស​ថ្លា (​ម៉ា​ទឹក​កក​) ២២​កញ្ចប់​តូច និង១​កញ្ចប់​ធំ, ទូរស័ព្ទ​ដៃ Nokia ១​គ្រឿង, លុយ​ខ្មែរ៣​ម៉ឺន​រៀល លុយ​ដុល្លារ​៣០​ដុល្លារ រួម​ទាំងវត្ថុ​តាង​មួយ​ចំនួន​ធំ​ទៀត​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព