ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គរក្សម្នាក់​បា.ញ់ដៃគូក្នុង​វង់ផឹកស៊ីជាមួយ​គ្នាចំ១៥គ្រាប់​ស្លា.ប់ភ្លាមៗនៅស្រុកអង្គស្នួល

8 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​បុរសម្នាក់បាន​ស្លា.ប់ភ្លាមៗនៅ​នឹងកន្លែងកើតហេតុ​ដោយសារដៃគូក្នុងវង់ផឹកស៊ី​ជាមួយគ្នាកើតមាន​ទំនាស់​ដកកំាភ្លើង​ម៉ាកឡុក CF 98-0 បា.ញ់១៥គ្រាប់ ​ត្រូវទំាង១៥គ្រាប់ ។

ខេត្តកណ្តាល ៖ ​បុរសម្នាក់បាន​ស្លាប់ភ្លាមៗនៅ​នឹងកន្លែងកើតហេតុ​ដោយសារដៃគូក្នុងវង់ផឹកស៊ី​ជាមួយគ្នាកើតមាន​ទំនាស់​ដកកំាភ្លើង​ម៉ាកឡុក CF 98-0 បាញ់១៥គ្រាប់ ​ត្រូវទំាង១៥គ្រាប់ ។

ហេតុការណ៍នេះ ​បានកើតឡើង​នៅម៉ោងប្រមាណ១០យប់ថ្ងៃទី០៤​ កក្កដា ២០១៥ ​នៅក្នុងភូមិគោកពពេល ​ឃុំលំហាច ​ស្រុកអង្គស្នួល ។

ជនរងគ្រោះឈ្មោះ ​ស្រី វុទ្ឋី ភេទប្រុស​ អាយុ៣៤ឆ្នាំ ​ជាកសិករ រស់នៅក្នុងភូមិ-ឃុំកើតហេតុ​ ។ ចំណែកជនដៃ​ដល់ឈ្មោះ ទឹម សារី ​អាយុ៣៥ឆ្នាំ ត្រូវគេ​ស្គាល់ថា​ជាអង្គរក្សរបស់អ្នក​ធំមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់​ ។ ក្រោយបាញ់ដៃគូក្នុងវង់ផឹកស៊ី​ខួបកំណើត​ចៅម្ចាស់ផ្ទះឈ្មោះ ​សៀង  ចាន់ធី ​ភេទស្រី នោះរួចមកជនដៃ​ដល់បានរត់គេចខ្លួន ​និងត្រូវសមត្ថកិច្ចកំពុង​តាមប្រមាញ់យកមក​ផ្តន្ទាទោស​តាមច្បាប់ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅើលើសារព័ត៌មានកោះសន្តិភាព ៕