ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​​បែក​ថ្នាំ​ម្នាក់​​​ចូល​ទៅ​ពូន​នៅ​ក្នុង​បន្ទប់​​គេ​​ ​ត្រូវ​បាន​​គេ​វាយ​​​ទ្រោម​ខ្លួន​

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ​៖ ​ក្មេង​ប្រុស​​បែក​ថ្នាំ​ម្នាក់​បាន​ចូល​ទៅ​ពូន​សម្ងំ​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​បុគ្គលិក​ដែល​បម្រើ​ការ​នៅ​​កន្លែង​លេង​បាល់ទាត់ ពេល​នោះ​ ពួក​គេ​ស្មានថា​​ជា​ចោរ​នាំ​គ្នាព័ទ្ធចាប់​​

​រាជ​ធានី​ភ្នំពេញ ​៖ ​ក្មេង​ប្រុស​​បែក​ថ្នាំ​ម្នាក់​បាន​ចូល​ទៅ​ពូន​សម្ងំ​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​បុគ្គលិក​ដែល​បម្រើ​ការ​នៅ​​កន្លែង​លេង​បាល់ទាត់ ពេល​នោះ​ ពួក​គេ​ស្មានថា​​ជា​ចោរ​នាំ​គ្នាព័ទ្ធចាប់​​ និង​​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ទ្រោម​ខ្លួន  រួច​ចងដៃ​​​ជើង​ប្រគល់​​​ឱ្យ​សមត្ថ​កិច្ច​ ​កាលពី​វេលា​ម៉ោង២​​និង៣០​​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី៥​ ​​ក​ក្ក​ដា ២០១៥ ​ស្ថិត​​នៅ​កន្លែង​លេង​ទាត់​បាល់ ផ្លូវ​លេខ​​R6  សង្កាត់​ស្រះ​ចក  ខណ្ឌដូនពេញ​ ។

ក្មេង​​ប្រុស​​បែក​ថ្នាំ​ខាងលើ​នេះ​​ឈ្មោះ កើត ណា​រ៉ូ ​​អាយុ​១៣​​ឆ្នាំ​ មុខរបរ​​និង​​ការ​ស្នាក់​នៅ​មិន​ពិតប្រាកដ​ ​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ទទឹង ឃុំ​ជ្រៃ​រវាង ស្រុក​ព្រៃឈរ ខេត្តព្រៃវែង។

ប្រភព​ព័​ត័​មាន​ពី​​ពី​​បុគ្គលិក​ដែល​​បម្រើ​ការងារ​នៅ​កន្លែង​កើតហេតុ​ បាន​និយាយ​ថា មុន​ពេល​ភ្ញាក់ផ្អើល រូប​គាត់​ចូល​ក្នុង​បន្ទប់​​សម្រាក​​ស្រាប់តែ​​​ឃើញ​​​ក្មេង​ប្រុស​​​ខាងលើ​​ចូល​​ពូន​​សម្ងំ​​ ​ពេល​នោះ​​គាត់​​ក៏​ស្រែក​ឆោ​រ​ឡោ​បង្ក​ការភ្ញាក់​ផ្អើល​ដល់​អ្នក​ដែល​​អ្នក​បម្រើ​​ជាមួយ​គ្នា ​​ស្មានថា​​ជា​ចោរ​ចូល​លួច​របស់របរ ក៏​នាំ​គ្នា​ព័ទ្ធ​ចាប់​បាន​វាយ​មួយ​ដៃមួយ​ជើង​ម្នាក់ ឡើង​ទ្រោម​ខ្លួន​ទើប​ចាប់ចង​ដៃ​ជើង​​​​ប្រគល់​​ឱ្យ​​សមត្ថកិច្ច​ ៕

​ព័ត៌​​មាន​លម្អិត​មាន​ផ្សាយជូន​​នៅ​លើទំព័រ​កាសែត​កោះ​​សន្តិភាព​